trollkhmer news

Liverpool លត់ Roma នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions league ជើងទី1 (មានវីដេអូ)

ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៦:៤៦

Liverpool លត់ Roma  នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions league ជើងទី1 (មានវីដេអូ)

Liverpool បានយកឈ្នះ Roma 5 ទល់នឹង 2 ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Anfield ។



Mohamed Salah រកបាន 2 គ្រាប់ នៅនាទី៣៦ និង៤៥ ជួយឲ្យក្រុមហង្សក្រហមនាំមុខ Roma ក្នុងតង់ទី1។ ចូលវគ្គទីពីរជើងឯកទ្វីបអឺរ៉ុប៥សម័យកាលបានបន្ថែម 3 គ្រាប់ទៀត រកបានដោយ Mane នាទី56 និង Firmino 2 គ្រាប់នាទី62 និង69។



ដោយឡែក Roma ក៍សងបាន 2 គ្រាប់វិញនៅនាទី81 ដោយខ្សែប្រយុទ្ធ Dzeko និងការទាត់បាល់ប៉េណាល់ទីរបស់ Perotti នៅនាទី85 ដើម្បីកាត់បន្ថយចសម្ពាធ។



ការប៉ះគ្នាជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី 3 ខែឧសភា ខាងមុខនេះ នៅទឹកដី Stadio Olimpico របស់ Roma វិញម្ដង៕