trollkhmer news

គេហទំព័រលក់សំបុត្ររបស់ Roma ច្រលំលក់សំបុត្រការប្រកួតទល់នឹងក្រុម Liverpool មុនការចាប់ឆ្នោតទៀត

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:០៩

គេហទំព័រលក់សំបុត្ររបស់ Roma ច្រលំលក់សំបុត្រការប្រកួតទល់នឹងក្រុម Liverpool មុនការចាប់ឆ្នោតទៀត


គេហទំព័រផ្សព្វផ្សាយលក់សំបុត្ររបស់ក្រុមបាល់ទាត់ Roma បានបង្កើតកំហុសបច្ចេកទេសមួយយ៉ាងធ្ងន់ដោយបានដាក់លក់សំបុត្រការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League ទល់នឹងក្រុមហង្សក្រហម Liverpool មុនការចាប់ឆ្នោតចូលមកដល់ ប៉ុន្តែមួយសន្ទុះក្រោយមកក៏បានលុបចេញវិញភ្លាមៗផងដែរ។ មជ្ឈដ្ឋានទូទៅបានធ្វើការកត់សំគាល់ដោយចង់ឲ្យក្រុមដឹកនាំដោយលោក​ Klopp ប្រកួតទល់នឹងក្រុមស្តេចស Real Madrid តែក្រុមអ្នកគាំទ្ររបស់ Liverpool មួយចំនួនបានរំពឹងទុកថាចង់ប៉ះជាមួយក្រុមមកពីប្រទេសអ៉ីតាលីវិញ ដោយសារតែសមត្ថភាពរបស់ក្រុមនេះគឺប្រហាក់ប្រហែល ឬអាចយកឈ្នះទៀតផង។


គួរបញ្ចាក់ផងដែរថាក្រុម Roma បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់បណ្តាអ្នកនិយមមើលបាល់ទាត់នៅទូទាំងពិភពលោក ដោយបានផ្តួលក្រុមអ្នកមានបុណ្យ Barcelona ដោយលទ្ធផលនឹកស្មានមិនដល់គឺ 3ទល់0 នៅក្នុងទឹកដីទីក្រុង Rome ខណៈដែលក្រុមមកពីអ៉ីតាលីមួយទៀតគឺសេះបង្កង់ Juventus ត្រូវបានក្រុម Real Madrid ទម្លាក់ផងដែរ។ 








ប្រែសំរួលដោយ : TK

ប្រភព​ : The Sun