trollkhmer news

ចេះតែលេងល្បែងទាញព្រ័ត្រ តិចអត់ដឹងល្បែងហ្នឹងមានអត្ថន័យយ៉ាងម៉េចទៅ

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:២១

ចេះតែលេងល្បែងទាញព្រ័ត្រ តិចអត់ដឹងល្បែងហ្នឹងមានអត្ថន័យយ៉ាងម៉េចទៅ

ភ្នំពេញ៖ ល្បែងមួយប្រភេទដែលបងប្អូនក្មេងចាស់ប្រុសស្រីនិយមលេងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះគឺ ល្បែងទាញព្រ័ត្រ ដែលជាល្បែងប្រើកម្លាំងកាយសាមគ្គីដើម្បីទទួលបានជោគជ័យក្នុងការប្រកួត។ ចុះបងប្អូនមានឆ្ងល់ទេថា តើការល្បែងប្រជាប្រិយមួយនេះបានបង្កប់នូវអត្ថន័យអប់រំកូនខ្មែរអ្វីខ្លះ?


យោងតាមលោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យសកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា «ល្បែងទាញព្រ័ត្រគឺជាការបង្ហាញប្រាប់ពីកម្លាំង ២ក្រុម មួយក្រុមឆ្វេងមួយក្រុមស្តាំ ដែលវាស្តែងឡើងពីគំនិតសាមគ្គីភាពម្ខាង និងម្ខាងទៀត ប៉ុន្តែវាមិនមែនមានន័យថា ប្រណាំងប្រជែងយកលាភយកផលនោះទេ ពោលគឺគ្រាន់តែឲ្យកូនខ្មែរចេះរួមកម្លាំងគ្នាសាមគ្គីជាធ្លុងមួយ ដើម្បីតតាំងនូវវិបត្តិទាំងឡាយ»។



គួរំឭកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្ណាំ២០១៥កន្លងទៅ គណៈកម្មការអន្តរដ្ឋាភិបាល នៃសង្គការយូណេស្កូបានសម្រេចចុះល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីនៃបេតិកភ័ណ្ឌអរូបិយនៃមនុស្សជាតិតាមការស្នើពីប្រទេសចំនួន៤ ឲ្យចុះល្បែងទាញព្រ័ត្រចំរុះជាតិសាសន៍ ដែលក្នុងនោះរួមមានប្រទេសកម្ពុជា, សាធារណរដ្ឋកូរ៉េ, វៀតណាម និងហ្វីលីពីន។





អត្ថបទដោយ TK