trollkhmer news

៥ សន្លឹករបស់ Lee Min Ho ក្នុងជួរកងទ័ព អ្នកគាំទ្រលាន់មាត់ថា ឡើងសាច់ជាងមុន

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៧:១៤

៥ សន្លឹករបស់ Lee Min Ho ក្នុងជួរកងទ័ព អ្នកគាំទ្រលាន់មាត់ថា ឡើងសាច់ជាងមុន

ថ្មីៗនេះ តារាសម្តែង Lee Min Ho មានវត្តមាននៅមជ្ឈមណ្ឌលយោធាណុនសាន ខេត្ត Chungcheongnam សម្រាប់វគ្គបណ្តុះបណ្តាលមូលដ្ឋានរយៈពេល ៤សប្តាហ៍។ 



នៅក្នុងនោះដែរ បានឃើញថា តារាសម្តែងប្រុសរូបនេះ ក្នុងសម្លៀកបំពាក់ឯកសណ្ឋានជាទាហាន យ៉ាងស្រស់សង្ហា ប៉ុន្តែចាប់អារម្មណ៍ឃើញថា​ លោកហាក់ដូចជាឡើងគីឡូជាងមុន បន្ទាប់ពីបានចូលបម្រើក្នុងជួរកងទ័ព។ 




រូបភាពរបស់តារាប្រុសរូបនេះ បានចែករំលែកពោសពេញបណ្ដាញអីុនធឺណេត ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើន ចង់ដឹងពីសុខទុក្ខរបស់លោកយ៉ាងខ្លាំង។ ហើយអ្នកគ្រប់គ្នានាំគ្នាសរសើរ តារាប្រុសសង្ហារូបនេះ មិនដាច់ពីមាត់នោះទេ ពីភាពស្រស់សង្ហារបស់លោក បើទោះជាមិនសូវបានឃើញវត្តមានរបស់លោក នៅលើបណ្ដាញសង្គម កន្លងមកក៏ដោយ៕





ប្រែសំរួលដោយ : TK

ប្រភព​ : kenh14