trollkhmer news

Klopp​៖ Salah នឹងមិនចេញពីក្រុមហង្សក្រហមឡើយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៧:០៦

Klopp​៖ Salah នឹងមិនចេញពីក្រុមហង្សក្រហមឡើយ

ទម្រង់លេងដ៏អស្ចារ្យរបស់ Salah បានក្លាយជាគូប្រជែងដ៏សំខាន់របស់ De Bruyne សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ PFA ខណៈរូបគេក៍មានការរំពឹងទុកនៃការផ្ទេរទៅកាន់ក្លឹប Real Madrid ។



ទោះជាយ៉ាងណាក៏ដោយក៍គ្រូបង្វឹក Klopp របស់ក្លឹបហង្សក្រហមមើលឃើញថា គ្មានហេតុផលណាដែលកីឡាករវ័យ 25 ឆ្នាំរូបនេះអាចទៅកន្លែងផ្សេងនៅដំណាក់កាលនៃអាជីពរបស់គេឡើយ។



Klopp បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild ថា ខ្ញុំដឹងថា Salah មានអារម្មណ៍សប្បាយចិត្តនៅទីនេះ ហើយរូបគេក៍ដឹងថា ទម្រង់លេងរបស់ពួកយើងស័ក្កសមនឹងគេណាស់ ដូច្នេះខ្ញុំមិនព្រួយបារម្ភអំពីការផ្ទេររបស់កីឡាករម្នាក់នេះទេ។



Salah បានស៊ុតបាល់បញ្ចូលទីទាំង 2 ជើងនៃក្របខ័ណ្ឌ Champions League ក្នុងវគ្គ ¼ ជួយឱ្យក្រុម Liverpool ទទួលបានជ័យជំនះ 5-1 លើ Manchester City  ដែលជាគូប្រជែងនៅក្នុងស្រុក។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball