trollkhmer news

ការចំណាយរបស់ Pep នៅ ManCity អាចនឹងមានចំនួន 600 លានផោន នៅរដូវក្តៅនេះ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៦:១៨

ការចំណាយរបស់ Pep នៅ ManCity អាចនឹងមានចំនួន 600 លានផោន នៅរដូវក្តៅនេះ

 ការចំណាយរបស់ Pep Guardiola នៅ Manchester City អាចនឹងមានចំនួន 600 លានផោនក្នុងរយៈពេល 2 ឆ្នាំបន្ទាប់ ខណៈរូបលោកកំពុងតែដាក់គោលដៅទិញកីឡាករ 3 នាក់ទៀតនៅរដូវក្តៅនេះ ក្នុងបំណងឈានទៅដល់វគ្គកំពូលនៃក្របខ័ណ្ឌ Champions League  និងពង្រឹងលើការគ្រប់គ្រងក្នុងស្រុករបស់ក្លិប។



ម្ចាស់ក្លឹប ManCity ដែលបានគាំទ្រ Pep  រួចមកហើយក្នុងការចំណាយជិត 450 លានផោនចាប់តាំងពីអ្នកចាត់ការរូបនេះបានចូលមកដឹកនាំកាលពីខែមិថុនាឆ្នាំ 2016 ដោយជឿជាក់ថា គ្មានហេតុផលណាមួយសម្រាប់ការព្រួយបារម្ភនោះទេ ហើយនឹងបន្តគម្រោងចុះហត្ថលេខាលើខ្សែបម្រើការពារ និងខ្សែប្រយុទ្ធ។



កីឡាករ Julian Weigl របស់ Borussia Dortmund, Fred របស់ Shakhtar Donetsk, កីឡាករ Jorginho នៅ Napoli និង Jean-Michel Seri ដែលលេងឱ្យ Nice គឺជាគោលដៅខ្សែបម្រើដែលម្នាក់ៗនឹងត្រូវចំណាយប្រហែល 40 លានផោន ឬខ្ពស់ជាងនេះ។



យ៉ាងណាមិញក្រុមមេឃខៀវក៍មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធសញ្ជាតិបារាំង Thomas Lemar ដែលមានតម្លៃ 90 លានផោននៅ Monaco ផងដែរ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : telegraph