trollkhmer news

កាសែតនៅអីុតាលីបានហៅការចាញ់របស់ Juventus កាលពីយប់មិញថា "ចោរលួចប្រចាំសតវត្ស"

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៦

កាសែតនៅអីុតាលីបានហៅការចាញ់របស់ Juventus កាលពីយប់មិញថា "ចោរលួចប្រចាំសតវត្ស"

ប្រតិកម្មបានផ្ទុះចេញជាបន្តបន្ទាប់ ដោយសារក្រុមសេះបង្កង់បានចាញ់ដោយសារបាល់ប៉េណាល់ទីមួយគ្រាប់ដ៏ចម្រូងចម្រាស់នៅចុងម៉ោងក្នុងការប្រកួតទល់នឹងក្រុម Real Madrid ក្របខ័ណ្ទ Champions League កាលពីយប់មិញ។ សារពត៌មាននៅក្នុងប្រទេស អីុតាលី មួយចំនួនបញ្ចេញប្រតិកម្មដោយមិនពេញចិត្តចំពោះលទ្ធផល ដោយបានដាក់ចំណងជើងធំនៅខាងមុខថា "Theft of the century" ចោរប្រចាំសតវត្ស ។ ក្រៅពីនោះដែរក៏មានខ្សែការពារ Juventus កីឡាករ Chiellini បាននិយាយចំអកទៅកាន់កីឡាករស្តេចសពេលចប់ការប្រកួតថា តើអ្នកទិញបាល់ប៉េណាល់ទីមួយគ្រាប់នោះតំលៃប៉ុន្មាន?  



គួរបញ្ចាក់ផងដែរថា Ronaldo បានសុតបាល់ប៉េណាល់ទីមួយគ្រាប់ចុងក្រោយ ដែលជាគ្រាប់ផ្តាច់ក្តីសង្ឃឹមរបស់ក្រុមសេះបង្កង់ Juventus ក្នុងការឈានជើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយវាក៏ជាមេរៀនដ៏ជូរចត់សម្រាប់រដូវកាលនេះថែមមួយកម្រិតទៀត ខណៈដែលក្រុមយក្សអីុតាលីមួយនេះបានបាត់ពានរដូវកាលមុនម្តងរួចមកហើយ ក៏ដោយសារតែចាញ់ក្រុមស្តេចសនៅវគ្គបញ្ចប់ UEFA Champions League ។ 











ប្រែសំរួលដោយ : TK

ប្រភព​ : Mirror