trollkhmer news

ប្រទះឃើញសពក្មេងប្រុសម្នាក់ ក្នុងសភាពចងខ្សែរុំស្បៃក្នុងអូរ ក្រោយពីបាត់ខ្លួនរយៈពេល៥ថ្ងៃ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៦

ប្រទះឃើញសពក្មេងប្រុសម្នាក់ ក្នុងសភាពចងខ្សែរុំស្បៃក្នុងអូរ ក្រោយពីបាត់ខ្លួនរយៈពេល៥ថ្ងៃ

(ស្ទឹងត្រែង)៖ សពក្មេងប្រុសម្នាក់ត្រូវគេប្រទះឃើញ ដោយជើងចងភ្ចាប់នឹងខ្សែ ហើយដៃចងស្លាបសេកទៅក្រោយ ព្រមទាំងរុំស្បៃបោះចូលទៅក្នុងទឹកអូរមួយ នៅម្តុំផ្លូវទៅព្រលានយន្តហោះ ក្រុងស្ទឹងត្រែង ក្រោយបានបាត់ខ្លួនអស់រយៈពេល ៥ថ្ងៃ។



សពក្មេងប្រុសនេះ ត្រូវបានគេប្រទះឃើញនៅព្រឹកថ្ងៃ១២ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅជិតស្ពានថ្ម ផ្លូវទៅព្រលានយន្តហោះ ខេត្តស្ទឹងត្រែង ក្នុងសង្កាត់ស្រះឬស្សី។

បើតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសនោះ បានបាត់ខ្លួនអស់រយៈពេល៥ថ្ងៃមកហើយ បើគិតចាប់តាំងពីយប់ថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃ១២ ខែមេសា ឆ្នាំ២០១៨នេះ ទើបប្រទះឃើញស្លាប់យ៉ាងអាណោចអាធមបំផុត ក្នុងសភាពចងខ្សែរុំស្បៃនៅក្នុងទឹកអូរ។



ប្រភពពីសមត្ថកិច្ច បានឲ្យដឹងដែរថា សពក្មេងប្រុសនោះឈ្មោះ ផេង រដ្ឋា អាយុ១១ឆ្នាំ រៀនថ្នាក់ទី៥ មានម្តាយឈ្មោះ ផេង ស្រីអ៊ុក អាយុ៣៤ឆ្នាំ មុខរបរលក់ត្រី រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ គួរបញ្ចាក់ថា នៅខណៈនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ច័យនៅឡើយ៕



ប្រភព​ : freshnews