trollkhmer news

ថ្ងៃដំបូងនៃការដំណើរការរថយន្តក្រុងឥតគិតថ្លៃពីភ្នំពេញទៅតាមបណ្តាខេត្ត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:២៨

ថ្ងៃដំបូងនៃការដំណើរការរថយន្តក្រុងឥតគិតថ្លៃពីភ្នំពេញទៅតាមបណ្តាខេត្ត

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យរថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា ចាប់ពីថ្ងៃទី១២ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨។




ប្រភពបន្តថា «សូមជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះទៅតាមបណ្តាខេត្ត ដើម្បីជួបជុំក្រុមគ្រួសារនៅស្រុកកំណើត ប្រកបដោយសុខសុវត្ថិភាព និងទទួលបានភាពសប្បាយរីករាយ សុភមង្គល នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»៕





ប្រភព​ : Cri ccfr