trollkhmer news

Power By Pepsi

Pep នឹងត្រូវប្រឈមមុខ មិនអាចដឹកនាំក្លឹបនៅ Champions League ចំនួន 3 ប្រកួត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:០៨

Pep នឹងត្រូវប្រឈមមុខ មិនអាចដឹកនាំក្លឹបនៅ Champions League ចំនួន 3 ប្រកួត
Pep Guardiola នឹងត្រូវប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួម 3 ប្រកួតដំបូងនៃយុទ្ធនាការនៅ Champions League។



UEFA បានចោទប្រកាន់អ្នកចាត់ការក្រុម Manchester City ដោយការរំលោភបំពាន 2 នៃបទបញ្ជាវិន័យ បន្ទាប់ពីអ្នកចាត់ការរូបនេះត្រូវបានអាជ្ញាកណ្ដាលដេញចេញអំឡុងពេលប្រកួតកាលពីថ្ងៃអង្គារ។



ពេលចប់វគ្គទីមួយ Guardiola បានដើរចូលទីលាន ទៅតវ៉ាជាមួយអាជ្ញាកណ្ដាលលោក Lahoz បន្ទាប់ពីគ្រាប់បាល់របស់ Leroy Sane ត្រូវបានចាប់ជាបាល់ Offside។ ទង្វើនេះត្រូវបានអាជ្ញាកណ្ដាលដេញ Pep ឲ្យទៅអង្គុយនៅខាងលើ។ ករណីនេះ Pep Guardiola អាចនឹងប្រឈមមុខមិនអាចចូលដឹកនាំនៅ Champions League ចំនួន៣ប្រកួត។



សូមបញ្ជាក់ផងដែរថា UEFA នឹងប្រកាសករណីរបស់អ្នកចាត់ការ ManCity នៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : DailyMail