trollkhmer news

Kratae Rsiam របួសលើដៃមិនទាន់ជា ប៉ុន្តែបែរជាឡើងធំជាងមុនទៀត

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:៥៣

Kratae Rsiam របួសលើដៃមិនទាន់ជា ប៉ុន្តែបែរជាឡើងធំជាងមុនទៀត

តារាចម្រៀងរូបស្រស់ Kratae Rsiam បានបង្ហាញរបួសដៃ ដែលរលាកភ្លើង នៅពេលនាងថតសម្ដែងបទចម្រៀងថ្មីរបស់ខ្លួន មិនទាន់ជាសះស្បើយនោះទេ។ ពោលគឺពកបែកនៅលើដៃ របស់តារាស្រីរូបនេះ គឺនៅតែឡើងពកធំជាងមុនទៅទៀត។ ឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើនរបស់នាង ភិតភ័យជំនួយនាងយ៉ាងខ្លាំង ព្រោះពកបែកនេះ អាចធ្វើអោយដៃ ស្រស់ស្អាតរបស់នាង មានបន្សល់ទុកស្នាមបាន ដោយសារស្ថានភាពរបួស ហាក់ដូចជាឡើងធំខ្លាំង។ 



ភ្លាមៗនោះ តារាស្រីរូបនេះ បានឆ្លើយតបទៅកាន់អ្នកគាំទ្រទាំងអស់របស់ខ្លួន ដោយបានអរគុណយ៉ាងខ្លាំង ពីការព្រួយបារម្ភពីបញ្ហានៅលើដៃរបស់នាង។ ហើយនាងក៏សង្ឃឹមថា ពកបែកនៅលើដៃរបស់នាង នឹងជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ។




បន្ថែមពីលើនេះ នាងក៏បាននិយាយទៅកាន់អ្នកគាំទ្រគ្រប់គ្នា អោយមានការប្រុងប្រយ័ត្មនូវភ្លើង ការពារកុំអោយរលាក ព្រោះវាអាចកើតមានឡើងដូចខ្លួន នៅពេលនេះអ៊ីចឹង៕






ប្រែសំរួលដោយ : TK

ប្រភព​ : Mthai