trollkhmer news

PSG នឹងត្រូវជួប Uefa នៅថ្ងៃទី 20 ខែមេសា ដោយសារមូលហេតុមួយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៤:៣០

PSG នឹងត្រូវជួប Uefa នៅថ្ងៃទី 20 ខែមេសា ដោយសារមូលហេតុមួយ

Paris St-Germain នឹងត្រូវជួបជាមួយ Uefa ចំពេលមានរបាយការណ៍នៅវែបសាយ Financial Times បានឱ្យដឹងថា ការស៊ើបអង្កេតបឋមបានបង្ហាញឃើញថា ក្រុមអ្នកមាននៅបារាំងបានចំណាយប្រាក់ច្រើនជាងតម្លៃទីផ្សារក្នុងកិច្ចព្រមព្រៀងឧបត្ថម្ភប្រហែល 200 លានអឺរ៉ូ (174,3 លានផោន) លើសពីច្បាប់របស់សហព័ន្ធបាល់ទាត់អ៉ឺរ៉ុបបានកំណត់ ។



Uefa បានបើកការស៊ើបអង្កេតមួយទៅលើការចំណាយរបស់ PSG នៅក្នុងខែកញ្ញា ដោយកាលពីរដូវក្តៅមុនក្លឹបនេះបានបំបែកំណត់ត្រាក្នុងការទិញយក Neymar ក្នុងតំលៃ 222 លានអឺរ៉ូ (200 លានផោន) ពីក្លឹប Barcelona ហើយក្លឹបអ្នកមានបារាំងក៏បានចុះហត្ថលេខានាំយក Kylian Mbappe ដោយមានប្រាក់កម្ចីពីម៉ូណាកូក្នុងកិច្ចព្រមព្រៀងទិញផ្ដាច់ក្នុងតម្លៃ 165,7 លានផោននៅចុងបញ្ចប់នៃរដូវកាលនេះ។ បន្ទាប់ពីការចុះហត្ថលេខានាំយកកីឡាករនៅរដូវក្តៅ PSG ត្រូវបានចោទប្រកាន់ពីបទ ទិញកីឡាករលើសហិរញ្ញវត្ថុ ពីសំណាក់ប្រធានបាល់ទាត់អេស្ប៉ាញ La Liga គឺលោក Javier Tebas ។



Uefa បានណែនាំច្បាប់ក្នុងការទិញកីឡាករ FFP នៅក្នុងឆ្នាំ 2013 ដែលតម្រូវឱ្យក្លឹបទាំងអស់ធ្វើឱ្យមានតុល្យភាពរវាងប្រាក់ចំណូល និងប្រាក់ចំណាយរបស់ពួកគេ។ ក្លឹប PSG នឹងជួបជាមួយគណៈគ្រប់គ្រងហិរញ្ញវត្ថុរបស់ Uefa នៅថ្ងៃទី 20 ខែមេសា ដោយររំពឹងថា ការសម្រេចចិត្តលើករណីរបស់ PSG នឹងត្រូវប្រកាសដោយ Uefa នៅដើមខែមិថុនា។



ទោះបីជាយ៉ាងណាក៍ PSG បាននិយាយថា វាជារឿងដ៏គួរឱ្យសោកស្តាយចំពោះព័ត៌មានក្លែងក្លាយដែលផ្តោតលើក្លឹបត្រូវបានរាយការណ៍នៅក្នុងសារព័ត៌មានអង់គ្លេស។ ក្លឹបនេះបាននិយាយថា ពួកគេមាន ទស្សនៈច្បាស់លាស់ និងមានតម្លាភាព នៃហិរញ្ញវត្ថុ ជាពិសេសទាក់ទងនឹងកិច្ចសន្យាច្រើនឆ្នាំជាមួយដៃគូរបស់ក្លឹប។










ប្រែសំរួលដោយ : TK

ប្រភព​ : BBC