trollkhmer news

Khloe Kardashian ជិតដល់ថ្ងៃសម្រាលកូនដំបូងហើយ ប៉ុន្តែមិត្ត​ប្រុស​​បែរជាលួចក្បត់​ចិត្តទៅវិញ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៣:៥៥

Khloe Kardashian ជិតដល់ថ្ងៃសម្រាលកូនដំបូងហើយ ប៉ុន្តែមិត្ត​ប្រុស​​បែរជាលួចក្បត់​ចិត្តទៅវិញ

យោងតាម​វិប​សាយ TMZ បាន​ឲ្យ​ដឹង​ថា តារា​ទូរទស្សន៍ Khloe Kardashian បាន​ចាប់​ផ្ដើម​ឈឺ​ពោះ​ ព្រោះ​មានទម្ងន់ជា​លើក​ដំបូង។ ដឹងដំណឹងភ្លាមក្រុម​គ្រួសារ​របស់​នាង​ក៏​​បាន​ធ្វើ​ដំណើរ​មក​កាន់​ទី​ក្រុង Cleveland ដើម្បី​មើល​ថែ​ទាំ​នាង ខណៈ​មិត្ត​ប្រុស​​​ដែល​ជា​កីឡា​ករបាល់​បោះ Tristan Thompson កំពុងក្បត់​មាន​ស្រី​ថ្មី​នោះ។



តាម​វិប​សាយ​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ឈឺ​ពោះ​របស់​នាង​នេះ​ គឺ​ទើប​តែ​ចាប់​ផ្ដើម​លើក​ដំបូង​នោះ​ទេ។ ហើយ​ក៏​គ្មាន​នរណា​ដឹង​ដែរ​ថា​មូលហេតុ​មក​ពី​អ្វី​នោះ ឬ​វា​អាច​ជា​ភាព​ចៃដន្យ ​នៅ​ពេល​ដែល​នាង​បាន​ឃើញ​វីដេអូ​របស់​មិត្ត​ប្រុស​ឱប​ថើប​ស្រី​ផ្សេង។ មួយ​វិញ​ទៀត វិប​សាយ​ខាង​លើ​បាន​បញ្ជាក់​ថា តារា​ស្រី​រូប​នេះ​នឹង​ត្រូវ​សម្រាល​កូន​នៅ​ចុង​ខែ​មេសា​នេះ ប៉ុន្តែ​បើ​តាម​មើល​ទៅ កូន​របស់​នាង​អាច​សម្រាល​ក្នុង​ថ្ងៃ​ណា​មួយ​ក្នុង​ខែ​នេះ​ឆាប់​ៗ។



គួរ​បញ្ជាក់​ដែរ​ថា ក្រុម​គ្រួសារ​ត្រកូល Kadarshian ពិត​ជា​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​​ទៅ​លើ​កីឡាករ​បាល់​បោះ Tristan នៅ​ពេល​ដែល​លោក​ហ៊ាន​ក្បត់​ចិត្ត​មិត្ត​ស្រី ខណៈ​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​បែប​នេះ៕ ​



ប្រែសំរួលដោយ : TK

ប្រភព​ : kenh14