trollkhmer news

ធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់អាល់ហ្សេរី បណ្តាលឲ្យមនុស្សស្លាប់អស់ជិត ៣០០នាក់

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៣:៥៤

ធ្លាក់យន្តហោះយោធាមួយគ្រឿងរបស់អាល់ហ្សេរី បណ្តាលឲ្យមនុស្សស្លាប់អស់ជិត ៣០០នាក់

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២៥៧​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ នៅពេល​យន្តហោះ​​យោធា​របស់​ប្រទេស​អាល់​ហ្សេ​រី​មួយ​គ្រឿង​បាន​ធ្លាក់​ក្បែរ​រដ្ឋធានី Algiers​។ នេះ​បើ​តាម​ការចេញផ្សាយ​​របស់​សារព៌តមាន CNN​។​​បើ​តាម​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា យន្តហោះ​នោះ​បាន​ភ្លាមៗ ក្រោយពេល​បាន​ហោះ​ចេញពី​​មូលដ្ឋាន​ទ័ពអាកាស Boufarik ដែល​ស្ថិតនៅ​ចន្លោះ រដ្ឋធានី Algiers និង​ទីក្រុង Blida​។​​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន ១០​នាក់​ជា​បុគ្គលិក​របស់​យន្តហោះ​។​​គេ​នៅ​ពុំទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​ដ៏​រន្ធត់​នេះ​។​



​សូមបញ្ជាក់​ថា ការធ្លាក់​យន្តហោះ​ស៊ី​រី​នេះ​គឺជា​គ្រោះមហន្តរាយ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៤​នៅពេល​ដែល​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​ម៉ាឡេស៊ី​ត្រូវបាន​គេ​បាញ់​ទម្លាក់​នៅក្នុង​ប្រទេស​​អ៊ុ​យក្រែន​។



​ក្នុង​ឆ្នាំ ២០១៤​ផងដែរ យន្តហោះ​មួយគ្រឿង​ដែល​ដឹក​សមាជិក​នៃ​កងទ័ពអាកាស និង​សមាជិក​របស់​​ពួកគេ​បាន​ធ្លាក់​នៅ​ប្រទេស​អា​ហ្សេ​រី​ភាគ​ខាងលិច បណ្តាលឲ្យ​មនុស្ស ៧៧​នាក់​ស្លាប់​។ នៅក្នុង​ឆ្នាំ​ដដែល​ផងដែរ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៏​អា​ហ្សេ​រីបាន​ធ្លាក់​ក្នុង​ប្រទេស​ម៉ាលី បណ្តាល​ឲ្យ​មនុស្ស ១១៦​នាក់​ស្លាប់​។​








ប្រែសំរួលដោយ : TK

ប្រភព​ : CNN