trollkhmer news

តារាកូរ៉េម្នាក់​ ជួប​ហេតុការណ៍ឆក់​របស់ ខណៈដើរកម្សាន្តតាមដង​ផ្លូវ​មួយ​កន្លែងក្នុងប្រទេស​ថៃ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៣:១៩

តារាកូរ៉េម្នាក់​ ជួប​ហេតុការណ៍ឆក់​របស់ ខណៈដើរកម្សាន្តតាមដង​ផ្លូវ​មួយ​កន្លែងក្នុងប្រទេស​ថៃ


តារា​កូរ៉េ​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ តែ​សំណាង​មិន​ល្អ​ត្រូវ​ជួប​ហេតុការណ៍​មិន​គួរ​ឲ្យ​ជឿ។



តារា​ ៣​រូប​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​ Hong Suk Cheon, Minwoo (សមាជិក​ក្រុម Shinhwa) និង​ Yeo Jin Goo បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​ថត​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ “Will They Succed”។ កម្មវិធី​នេះ​បាន​តម្រូវ​ឲ្យ​តារា​ទាំង​ ៣​ប្រែ​ខ្លួន​ទៅ​ជា​ចុង​ភៅ​កូរ៉េ​ ដែល​មាន​បេសកកម្ម​ផ្ដល់​អាហារ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ថៃ។



នៅ​ថ្ងៃ​មួយ​ មាន​ករណី​ឆក់របស់បាន​កើត​ឡើង នៅ​មុខ​ប្រាសាទ​ព្រះប្រាងសាមយ៉ត (ឬប្រាសាទស្វា) ស្ថិត​ក្នុង​ខេត្ត​ Lopburi ប្រទេស​ថៃ។ ប្រាសាទ​នេះ​ សម្បូរ​ទៅ​ដោយ​សត្វ​ស្វា​ប្រមាណ​ ២០០០​ក្បាលឯណោះ។ ​​​​​​​







ដោយសារ​ពេល​នោះ​ សមាជិក​ទាំង​ ៣​សប្បាយ​នឹង​ទិដ្ឋភាព​ ពេល​ឃើញ​ស្វា​មក​រក​ចំណី​ពេក​ និង​រវល់​ថត​រូប​ទៀត ទើប​ភ្លេច​ខ្លួន​ រហូត​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​នោះ គឺ​ Hong Suk Chun ត្រូវ​ស្វា​ឆក់​យក​ទូរស័ព្ទ​ និង​កាតឥណទាន​ជា​ដើម។





នៅក្នុងនោះតារាទាំង៣ បាននិយាយថា នេះ​ជា​ពេល​វេលា​មិន​អាច​បំភ្លេច​បាន​ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ថៃ​៕





ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo