trollkhmer news

មកមើលសម្រស់ខេត្តសៀមរាបពេលយប់ លើកនេះបើអត់បានទៅប្រាកដជាស្តាយក្រោយហើយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១១:៥៦

មកមើលសម្រស់ខេត្តសៀមរាបពេលយប់ លើកនេះបើអត់បានទៅប្រាកដជាស្តាយក្រោយហើយ


រៀងរាល់ឆ្នាំដើម្បីស្វាគមន៍ ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានៅខេត្ត សៀមរាប រដ្ឋបាលខេត្តក៏ដូចជាថ្នាក់ដឹកនាំខេត្ត បានរៀបចំភ្លើងលម្អរតាមដងស្ទឹង និងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើមី្បទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ គ.ស២០១៨ ស្របនឹងការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅថ្ងៃទី១៣ ដល់ទី១៦ខែ មេសា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។ ទិដ្ឋភាពទាំងនេះឆ្លុះបញ្ចាំងឲ្យឃើញនូវសម្រស់ដ៏ស្រស់ស្អាតរបស់ខេត្ត ឲ្យសមស្របទៅនឹងខេត្តដែលទទួលភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ ខណៈដែលខេត្តផ្សេងៗទៀតក៏បានរៀបចំតុបតែងលម្អរដូចគ្នាចឹងដែរ។ 

គ្រាន់តែចង់ប្រាប់អ្នកទាំងអស់គ្នាថាបើមានឱកាស គួរតែទៅលេងខេត្តសៀមរាបទៅ លើកនេះខេត្តបានរៀបចំស្រស់ស្អាតណាស់ ។ សូមទស្សនានៃការផ្តិតរូបភាពពេលយប់ក្នុងខេត្តសៀមរាប ខាងក្រោមនេះ៖ 














មានវីដេអូខាងក្រោមនេះ៖





ប្រែសំរួលដោយ : TK