trollkhmer news

បវរកញ្ញាភេទទី៣របស់ថៃ Yoshi ចុះឈ្មោះបំពេញកាតព្វកិច្ច យោធារបស់ប្រទេសហើយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១១:១០

បវរកញ្ញាភេទទី៣របស់ថៃ Yoshi ចុះឈ្មោះបំពេញកាតព្វកិច្ច យោធារបស់ប្រទេសហើយ

នៅក្នុងការប្រកួតបវរកញ្ញាភេទទី៣ Miss Universe Miss Tiffany ក្នុងឆ្នាំ ២០១៧ ប្រចាំប្រទេសថៃ បេក្ខនារី Yoshi Rinrada Thurapan គឺជាអ្នកទទួលបាននូវតំណែងបវរកញ្ញាលេខ១ ស្រីស្អាតដាច់គេ ក្នុងចំណោមបេក្ខនារីចូលរួមប្រកួតទាំងអស់។ 



សម្រស់ស្រស់ស្អាតរបស់  Yoshi បានធ្វើឲ្យនារីៗជាច្រើន លួចច្រណែននឹងសម្រស់ស្រស់របស់នាងយ៉ាងខ្លាំង។ បើទោះជាមិនមែនជានារីពិតប្រាកដក៏ដោយក្ដី ប៉ុន្តែសម្រស់របស់នាងគឺសម្រស់ស្អាតខ្លាំង ដែលអ្នកណាៗក៏ពេញចិត្តនឹងមុខមាត់គួរអោយស្រឡាញ់របស់នាងដែរ។ 



ថ្មីៗនេះ បវរកញ្ញារូបស្រស់មួយនេះ បានធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយបានឃើញ Yoshi ត្រូវបានចូលរួមចុះឈ្មោះ សម្រាប់ការជ្រើសរើសចូលបម្រើយោធា របស់ប្រទេស។ ពេលនោះ នាងបានអង្គុយ ដើម្បីបំពេញប្រវិត្ថរូបសង្ខេបរបស់ខ្លួន ទៅតាមតួនាទីជាប្រជាជនគំរូ នៅកន្លែងចុះឈ្មោះ។ 





គួររម្លឹកផងដែរថា Yoshi Rinrada (ឈ្មោះពិត Rinrada Thurapan) ដែលមានអាយុ ២១ ឆ្នាំ មកពីខេត្តរ៉ូអីុត ប្រទេសថៃ។ នាងបានសម្តែងនៅក្នុងខ្សែភាពយន្តពេញនិយម  "Love Sick" ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យជាច្រើន ។ Yoshi នាងបានបែរក្លាយជាក្មេងស្រី តាំងមានអាយុ ១៥ឆ្នាំមកម្ល៉េះ ហើយនៅពេលនាងមានអាយុ ១៨ ឆ្នាំ នាងបានបំពេញក្តីសុបិន្តរបស់នាងបានសម្រេច។ 



Yoshi បានសារភាពថា ខ្លួនបានប៉ះជាមួយកាំបិតដើម្បីវះកាត់បបូរមាត់និងវះកាត់សុដន់ ភ្នែក ច្រមុះ​ និងចង្កា ចំណែករូបរាងកាយរបស់ខ្លួន គឺអំណោយផលតាំងពីកំណើតមក មិនមានឆ្លងកាត់កែកុននោះទេ។ ក្នុងឆ្នាំ២០១៧ Yoshi នាងទទួលបានតំណែងជាបវរកញ្ញាលេខ១ បានឈ្នះការប្រកួត Miss Universe Miss Tiffany ក្នុងឆ្នាំ២០១៧ បន្ថែមលើការធ្វើជាម្ចាស់ជ័យលាភីនៃការប្រកួតបវរកញ្ញាអន្តរជាតិ ថែមទៀតផង៕






ប្រែសំរួលដោយ : TK

ប្រភព​ : kenh14