trollkhmer news

Marcelo៖ ពួកយើងជា Real Madrid យើងមិនចង់ធ្លាក់ចេញពី​ UCL ដូច Barcelona នោះទេ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:៥៩

Marcelo៖ ពួកយើងជា Real Madrid យើងមិនចង់ធ្លាក់ចេញពី​ UCL ដូច Barcelona នោះទេ

Real Madrid បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែពួកគេស្ទើរតែបានបណ្តោយអោយមានគ្រាប់បាល់នាំមុខ 4 គ្រាប់ដូចដែល Barcelona បានធ្វើកាលពីរាត្រីមុន។



ក្រោយពីជ័យជំនះដែលបានឈានជើងទៅកាន់វគ្គបន្ត ទោះបីជាចាញ់ក្នុងទឹកដីខ្លួនកាលពេលយប់មិញរបស់ប្រធានក្រុមស្ដេចស Marcelo បានពន្យល់ថា "ខ្លួននឹងមិនឲ្យក្រុមយក្សអេស៉្បាញធ្លាក់ចេញ ដូច Barca កើតឡើងកាលពីថ្ងៃមុន ដែលបានបណ្តោយឲ្យចាញ់ក្រុម Roma ដល់ទៅ ៣ទល់០" ។



ខ្សែការពារស្លាបឆ្វេងដែលមានល្បឿនលឿនរូបនេះបាននិយាយក្រោយការប្រកួតថា យើងគួរតែប្រឈមមុខ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ អ្វីដែលបានកើតឡើងចំពោះក្រុម Barcelona មិនអាចកើតឡើងចំពោះយើងទេ ព្រោះយើងគឺ ជាក្លិបយក្សនៅអេស៉្បាញ។



និយាយអំពីការសម្រេចចិត្តផ្តល់បាល់ពិន័យសម្រាប់កំហុសឆ្គងមួយទៅលើខ្សែបម្រើ Lucas Vazquez នៅចុងម៉ោងបន្ថែមតង់ទី២ Marcelo បាននិយាយថា ការផ្ដល់បាល់ពិន័យ 11ម៉ែតគឺ ត្រឹមត្រួវណាស់  ពេលនេះ Real Madrid បានចូលរួមជាមួយក្រុម Bayern Munich, Liverpool និង Roma ក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។





ប្រែសំរួលដោយ : TK

ប្រភព​ : Marca