trollkhmer news

Power By Pepsi

Chiellini ចោទប្រកាន់ Real ថា សូកលុយឱ្យអាជ្ញាកណ្តាល(មានឃ្លីប)

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:៣៣

Chiellini ចោទប្រកាន់ Real ថា សូកលុយឱ្យអាជ្ញាកណ្តាល(មានឃ្លីប)

ខ្សែការពារកណ្តាលរបស់ Juventus កីឡាករ Giorgio Chiellini បានខឹងសម្បាយ៉ាងខ្លាំងចំពោះការសំរេចរបស់អាជ្ញាកណ្តាល Michael Oliver ក្នុងក្របខ័ណ្ឌ Champions League វគ្គ ¼ នៃក្របខ័ណ្ឌ Champions League ខណៈ Real Madrid ទទួលបានបាល់ពិន័យ 11 ម៉ែត្រដ៏ចម្រូងចម្រាស។



បន្ទាប់មកលោក Chiellini បានប្រាប់ទូរទស្សន៍អ៊ីតាលីថា វាជាការប្លន់ដ៏ធំបំផុតដែលខ្ញុំមិនបានជួបប្រទះក្នុងអាជីព។ វាច្បាស់ណាស់ថា Real Madrid តែងតែទទួលបានអត្ថប្រយោជន៍នៅក្នុងក្របខ័ណ្ឌ Champions League ហើយពួកគេតែងតែមិនដែលធ្លាក់ទៅណាទេ។ ក្លិប Bayern Munich នៅតែចងចាំពីអ្វីដែលបានកើតឡើងនៅទីនេះកាលពីឆ្នាំមុន ។



ការស៊ុតបញ្ចូលទីបាល់ 11 ម៉ែតរបស់ Cristiano Ronaldo មានន័យថា ក្រុមមកពីអ៊ីតាលីនឹងមិនឈានទៅដល់ការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ហើយ Chiellini ថែមទាំងបានចោទប្រកាន់ភាគីមកពីអេស្ប៉ាញថា បានបង់ប្រាក់ឱ្យអាជ្ញាកណ្តាលដើម្បីឈានទៅវគ្គបន្ទាប់៕ 




ប្រែសំរួលដោយ : TK

ប្រភព​ : Marca