trollkhmer news

អតីត​តួស្រី​ សាន់ឆាយ កំពុងពពោះកូនទី៣?

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:២៦

អតីត​តួស្រី​ សាន់ឆាយ កំពុងពពោះកូនទី៣?

ពេល​នេះ​ការពិត​ត្រូវ​បាន​បង្ហាញ​ហើយ​ទាក់ទង​នឹង​ ការ​មាន​ទម្ងន់​របស់​អតីត​តួស្រី​ សាន់ឆាយ Barbie Hsu ហើយ។



ថ្មីៗនេះ ស្វាមី​របស់​តារា​ស្រី​ វ័យ​៤១​ឆ្នាំ​ លោក​ Wang Xiaofei បាន​ប្រកាស​ដំណឹងល្អសម្រាប់គ្រួសាររបស់លោកអោយដឹងថា ភរិយា​របស់​ខ្លួន​កំពុង​មាន​ទម្ងន់​កូន​ទី​ ៣។ មក​ទល់​ពេល​នេះ​ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នេះ​ មាន​ជីវិត​ ៧សប្ដាហ៍។ ដោយសារ​ទើប​តែ​ថ្មីៗ ដូចនេះ​ពិបាក​ក្នុង​ការ​កំណត់ថា​ជាកូន​ប្រុស​ ឬស្រី​ណាស់។ ចំពោះ​លោក​ សុខភាព​របស់​ប្រពន្ធ​អំឡុង​ពេល​នេះ​ ពិត​ជា​មាន​សារសំខាន់​បំផុត។



រូបភាពរបស់ក្រុមគ្រួសាររបស់ពួកគេ ត្រូវបានចែករំលែកពីប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានអោយឃើញថា ពួកគេបាននាំគ្នាចូលទទួលទានអាហារក្នុងភោជនីដ្ឋានមួយកន្លែង។ ខណៈនោះ បានឃើញ Barbie Hsu បានស្លៀកសម្លៀកបំពាក់ពណ៌សរលុតៗ ដោយរូបរាងរបស់នាង ពេលនេះក៏ប្រែប្រួលបន្ដិចដែរ៕



ប្រែសំរួលដោយ : TK

ប្រភព​ : kenh14