trollkhmer news

Power By Pepsi

Zidane សង្ឃឹមថា ការប្រកួតយប់មិញមិនមែនជាការប្រកួតចុងក្រោយរបស់ Buffon ក្នុង Champions League ឡើយ

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១០:០៧

Zidane សង្ឃឹមថា ការប្រកួតយប់មិញមិនមែនជាការប្រកួតចុងក្រោយរបស់ Buffon ក្នុង Champions League ឡើយ
 
Zinedine Zidane សង្ឃឹមថា ការប្រកួតយប់មិញ មិនមែនជាការប្រកួតចុងក្រោយរបស់ Buffon ក្នុង Champions League ឡើយ ក្រោយពីអ្នកចាំទីរូបនេះទទួលបានកាតក្រហមក្នុងការប្រកួត។



កីឡាករវ័យ 40 ឆ្នាំនេះបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាកណ្ដាលផ្ដល់បាល់ប៉េណាល់ទីទៅ Real Madrid ដោយសារកីឡាករ Medhi Benatia បានធ្វើឱ្យ Lucas Vazquez ដួល។



នៅពេលសួរពីការបណ្តេញ Buffon លោក Zidane ដែលជាគ្រូបង្វឹកក្រុមស្ដេចសបាននិយាយថា ខ្ញុំមិនគិតថា រូបគេសមនឹងចាកចេញតាមវិធីនេះឡើយ។ អ្វីដែលបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួត នឹងមិនផ្លាស់ប្តូរអ្វីដែលគាត់បានធ្វើនៅក្នុងការប្រកួតនោះទេ។ Buffon ជាកីឡាករដ៏អស្ចារ្យ ហើយនេះប្រហែលមិនមែនជាការប្រកួតចុងក្រោយរបស់គាត់នៅ Champions League នោះទេ។



គួរបញ្ជាក់ផងដែរថា វាជាកាតក្រហមទី 1 របស់ Buffon ក្នុងអាជីពនៅក្របខ័ណ្ឌ Champions League៕


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball