trollkhmer news

ខេម និង មាស សុខសោភា ចាប់ដៃគ្នាលើកនេះល្បីខ្លាំងគ្រាន់បើ!

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៩:៥៣

ខេម និង មាស សុខសោភា ចាប់ដៃគ្នាលើកនេះល្បីខ្លាំងគ្រាន់បើ!


កំពូលតារាចម្រៀងស្រីល្បីជួរមុខគេរបស់ផលិតកម្មថោន កញ្ញា មាស សុខសោភា បានច្រៀង​ឆ្លងឆ្លើយ​ជាមួយលោក ខេម ជាថ្មីម្ដងទៀត សម្រាប់ឱកាសចូលឆ្នាំខ្មែរនេះ មានចំណងជើងថា ”ឲ្យអត់ស្រឡះទៅ” ​ដែលត្រូវបានគេ​ចាក់បន្លឺរាំតាមភូមិ​មួយ​ចំនួន​តាមបណ្ដាញខេត្តនានា មុនរដូវបុណ្យចូលឆ្នាំខ្មែរមកដល់ ព្រោះថាតារាចម្រៀងប្រុសស្រី១គូ នេះពិតជាមានសម្ថភាព និងទឹកដមសំឡេងពិរោះ មិនចាញ់គ្នានោះទេ។




គួររម្លឹកផងដែរថា ជាលើកទី២ ហើយ សម្រាប់តារាចម្រៀងប្រុសស្រី ១គូនេះ ដោយបទដំបូងរបស់អ្នកទាំងពីរ គឺបទ ”ស្រលាញ់គេហួសព្រោះគេជាអ្នកមានជាងអូន” បានទទួលការគាំទ្រខ្លាំងមិនធម្មតានោះទេ។ ហើយនៅលើកនេះ តារាទាំងពីរ បានចាប់ដៃគ្នាបកស្រាយបទចម្រៀងប្រពៃណីចូលឆ្នាំថ្មីជាមួយគ្នាម្ដងទៀត។ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានរីករាយរាំលេងកម្សាន្តក្នុងឆ្នាំថ្មីប្រពៃណីជាតិ៕





ប្រែសំរួលដោយ : TK