trollkhmer news

Power By Pepsi

1គ្រាប់របស់ Ronaldo ធ្វើឲ្យ Juventus ធ្លាក់ពី UCL ដោយមិនអស់ចិត្ត(មានវីដេអូ)

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៨:១៤

 1គ្រាប់របស់ Ronaldo ធ្វើឲ្យ Juventus ធ្លាក់ពី UCL ដោយមិនអស់ចិត្ត(មានវីដេអូ)

1 គ្រាប់ប៉េណាល់ទី ដោយ Ronaldo បានធ្វើឲ្យ Juventus ធ្លាក់ដោយមិនអស់ចិត្ត ក្រោយរកកបាន 3 គ្រាប់ក្នុង 90 នាទី។ 



 ជំនួបនៅកីឡដ្ឋាន Santiago Bernabeu លេងបានតែ 2 នាទី Mandzukic បានតែតឲ្យ ភ្ញៀវនាំមុខ 1 គ្រាប់មុន មុនពេលខ្សែប្រយុទ្ធក្រូអាតរូបនេះតែតថែមបាន១គ្រាប់ទៀតនៅនាទី៣៧។ ចូលវគ្គទី2 កីឡាករ Matuidi រកគ្រាប់ទី 3 សម្រាប់ Juventus ធ្វើឲ្យក្រុមទាំងពីរមានលទ្ធផលស្មើគ្នា បើគិតទាំងពីរជើង។



ប៉ុន្តែក្ដីស្រមៃរបស់ Buffon ត្រូវបញ្ចប់នៅនាទី 90+ ដោយអាជ្ញាកណ្ដាលបានពិន័យបាល់ 11ម៉ែតដោយចោទ Benatia បានធ្វើឲ្យកីឡាករ Vázquez ដួល ហើយ Ronaldo ជាពិជឃាតទាត់បាល់ប៉េណាល់ទី៕