trollkhmer news

Jurgen Klopp៖ មិនចង់ឮការប្រៀបធៀបពួកយើងទៅនឹងក្លិបយក្សទ្វីបអឺរ៉ុបនោះទេ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៧:០៥

 Jurgen Klopp៖ មិនចង់ឮការប្រៀបធៀបពួកយើងទៅនឹងក្លិបយក្សទ្វីបអឺរ៉ុបនោះទេ

Liverpool បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ប៉ុន្តែគ្រូបង្វឹកលោក Jurgen Klopp មិនចង់ឮការប្រៀបធៀបជាមួយក្លិបយក្សទ្វីបអឺរ៉ុបនោះទេ។



អ្នកចាត់ការរូបនេះបានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំពិតជាមិនចាប់អារម្មណ៍ក្នុងការប្រៀបធៀបពួកយើងទៅនឹងក្លិបយក្សទ្វីបអឺរ៉ុបនោះទេ។ Barcelona, Bayern Munich និង Real Madrid ពួកគេបានឈ្នះគ្រប់យ៉ាងក្នុងរយៈពេល 20 ឆ្នាំកន្លងមក ក្នុងពេលដូចគ្នានេះដែរយើងមិនបានឈ្នះអ្វីទាំងអស់នៅក្នុងក្លឹប។



លោកបានបន្ថែមទៀតថា អ្នកមិនអាចក្លាយជាក្លឹបជោគជ័យ ដោយឈ្នះការប្រកួតក្នុង 1 យប់បាននោះទេ វាត្រូវការពេលវេលាយូរទៀត។ Premier League និង Champions League គឺជាក្របខ័ណ្ឌដែលមានភាពរឹងមាំដ៍មិនគួរឱ្យជឿ ប៉ុន្តែខ្ញុំមិនខ្វល់ថា នឹងត្រូវប៉ះក្រុមណានោះទេ។ 



គួររំលឹកផងដែរថា Jurgen Klopp បានមកដឹកនាំ Liverpool ចាប់តាំងពីឆ្នាំ 2015 ហើយនៅមិនទាន់បានឈ្នះពានរង្វាន់អ្វីឡើយជាមួយក្លឹបនេះ៕

ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball