trollkhmer news

Guardiola សរសើរលោក Mateu Lahoz គឺបុរសពិសេសម្នាក់ក្នុងការប្រកួត

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៦:០០

 Guardiola សរសើរលោក Mateu Lahoz គឺបុរសពិសេសម្នាក់ក្នុងការប្រកួត

Pep Guardiola បានចោទប្រកាន់អាជ្ញាកណ្តាលលោក Antonio Mateu Lahoz ថាជា "បុរសពិសេស" ម្នាក់ដែល "ចូលចិត្តភាពខុសគ្នា" បន្ទាប់ពីការធ្លាក់ចេញរបស់ Manchester City ពីក្របខ័ណ្ឌ Champions League ។



កីឡាករ ManCity បានសម្រុកលើគូប្រកួតយ៉ាងខ្លាំងនៅក្នុងតង់ទី 1 ហើយបានគិតថា ពួកគេបានរកគ្រាប់បាល់ទី 2 ដោយកីឡាករ Leroy Sane តែអាជ្ញាកណ្តាលបានលើកទង់ Offside។  



អ្នកចាត់ការក្រុមមេឃខៀវបានប្រាប់សារព័ត៌មាន BT Sport ថា វាដូចគ្នាកាលពីការប្រកួតចុងក្រោយ ពេលប៉ះ ManUtd ដែល 77 នាទីដែលមិនមានការពិន័យ ពេលកីឡាករក្រុមបិសាចក្រហមឈូស Aguero  វាពិតជាមិនគួរឱ្យជឿបំផុត ដែលខ្ញុំមិនធ្លាប់ឃើញនៅក្នុងជីវិត ហើយអាជ្ញាកណ្តាលលោក Martin Atkinson មិនចង់ផ្លុំកញ្ចែនោះទេ។



អ្នកចាត់ការរូបនេះបានបន្ថែមទៀតថា ខ្ញុំគ្រាន់តែនិយាយថា បាល់ហ្នឹងមិន Offside ទេ ដោយខ្ញុំនិយាយសមរម្យ និងមិនបានជេរប្រមាថគាត់ឡើយ ប៉ុន្តែ Mateu Lahoz បែរជាបណ្ដេញខ្ញុំចេញ។ អាជ្ញាកណ្តាលជាបុរសពិសេសម្នាក់ គាត់ចូលចិត្តភាពប្លែកៗ និងភាពពិសេស។



ទោះបីជាធ្លាក់ចេញពីការដណ្ដើមពានរង្វាន់ Champions League ក៍ដោយ ក៍កូនក្រុមលោក Guardiola នៅមានពាន Premier League មួយទៀតសម្រាប់កាន់នៅរដូវការលនេះផងដែរ៕

ប្រែសំរួលដោយ : TK

ប្រភព​ : Goal