trollkhmer news

ផ្លាស់ប្ដូរខ្លាំងណាស់! Justin Bieber ឈប់មើលស្ថានភាពអ្នកដំណើរម្នាក់បានដួលសន្លប់

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:១៩

ផ្លាស់ប្ដូរខ្លាំងណាស់! Justin Bieber ឈប់មើលស្ថានភាពអ្នកដំណើរម្នាក់បានដួលសន្លប់

មួយរយៈចុងក្រោយនេះ តារាចម្រៀង Justin Bieber ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនជាច្រើន។ ដោយថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្ហាញពីសកម្មភាពព្រួយបារម្ភ ដល់អ្នកធ្វើដំណើរបានដើរដួលសន្លប់ ដោយសារតែសីតុណ្ហភាពឡើងកម្ដៅខ្លាំង នៅរដ្ឋឡូសអាន់ជឺឡេស ភ្លាមៗនោះអ្នកដំណើររូបនោះ ត្រូវបានទទួលការជួយសង្រ្គោះពីក្រុមគ្រូពេទ្យក្នុងតំបន់បានទាន់ពេល ផងដែរ។ 




ខណៈពេលនោះដែរ តារាចម្រៀង Justin Bieber ដើរចេញពីកន្លែងហាត់ប្រាណមក។ រូបគេបានឈប់សាកសួរពីព័ត៌មានទាក់ទងនឹងស្រ្តីដួលសន្លប់នោះ ពីក្រុមមនុស្សនៅទីនោះ។




ក្រោយពីបានឃើញទង្វើព្រួយបារម្ភរបស់ Justin ទៅមនុស្សជុំវិញខ្លួនបែបនេះ គ្រប់គ្នានាំគ្នាកោតសរសើរពីរូបគេយ៉ាងខ្លាំង ថាតារាប្រុសរូបនេះ បានផ្លាស់ប្ដូរច្រើនគួរឲ្យកត់សម្គាល់ ៕






ប្រែសំរួលដោយ : TK

ប្រភព​ : kenh14