trollkhmer news

Zlatan ៖ FIFA មិនអាចបញ្ឈប់ខ្ញុំបានទេ ប្រសិនបើខ្ញុំចង់ធ្វើអ្វីមួយ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ១៥:១៤

Zlatan ៖ FIFA មិនអាចបញ្ឈប់ខ្ញុំបានទេ ប្រសិនបើខ្ញុំចង់ធ្វើអ្វីមួយ

Zlatan Ibrahimovic ថា គ្មានបទបញ្ជា ឬអ្នកបង្កើតច្បាប់នឹងរារាំងខ្លួនមិនឱ្យចូលរួមជាមួយក្រុមជម្រើសជាតិស៊ុយអ៊ែត ប្រសិនបើចង់ធ្វើ។  ខ្សែប្រយុទ្ធជើងចាស់របស់ក្លឹប LA Galaxy បានអះអាងយ៉ាងក្លាហានថា FIFA មិនអាចបញ្ឈប់បានទេ ប្រសិនបើខ្ញុំសម្រេចចិត្តដើរតាមក្តីសុបិន្តជាមួយក្រុមជម្រើសជាតិស៊ុយអែតនៅរដូវក្តៅនេះ។



ការចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនល្បែង Bethard បានគម្រាមកំហែងដាក់ផែនការទាំងនោះ ដោយល្មើសបទបញ្ជារបស់ FIFA ទាក់ទងនឹងការភ្នាល់ល្បែង ប៉ុន្តែ Ibrahimovic បាននិយាយថា គ្មានអ្វីអាចរារាំងខ្លួនមិនឱ្យចូលទៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើសំរេចចិត្តយកផ្លូវនោះ។



អតីតខ្សែប្រយុទ្ធ ManUtd និង Barcelona បានប្រាប់ទៅសារព័ត៌មាន Eurosport ថា FIFA មិនអាចបញ្ឈប់ខ្ញុំបានទេ ប្រសិនបើចង់ទៅទីនោះ ខ្ញុំនឹងនៅទីនោះ។ សម្រាប់ក្រុមជម្រើសជាតិវិញ ប្រសិនបើចង់លេង ខ្ញុំនឹងលេង ហើយនេះមិនមែនជាសំណួរសម្រាប់ FIFA ទេ វាជាសំណួរមួយសម្រាប់ខ្ញុំ និងអ្វីដែលខ្ញុំចង់បាន ។ ខ្ញុំគ្រាន់តែចង់មានភាពសប្បាយរីករាយឥឡូវនេះ។ 



Zlatan Ibrahimovic បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិចាប់តាំងពីចប់ការប្រកួត Euro 2016 ។

ប្រែសំរួលដោយ : TK

ប្រភព​ : Goal