trollkhmer news

Power By Pepsi

Ramsey វាយកែងបញ្ចូលទីយ៉ាងល្អ ពេល Arsenal លុតក្រុមភ្ញៀវ CSKA Moscow (មានវីដេអូ)

ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:៥៧

Ramsey វាយកែងបញ្ចូលទីយ៉ាងល្អ ពេល Arsenal លុតក្រុមភ្ញៀវ CSKA Moscow (មានវីដេអូ)

 Arsenal បានយកឈ្នះក្រុមមកពីរុស្ស៊ី CSKA Moscow ក្នុងលទ្ធផល 4ទល់នឹង1 ដោយកីឡាករ Ramsey និង Lacazette រកបានម្នាក់ 2 គ្រាប់ក្នុងពានរង្វាន់ Europa League ជើងទី1។



ខ្សែបម្រើអន្តរជាតិវែល Ramsey រកស៊ុតបញ្ចូលទីនៅនាទី9 និង នាទី28 ក្នុងនោះមាន 1 គ្រាប់ដែលកីឡាកររូបនេះវាយកែងបានយ៉ាងល្អ ហើយ 2 គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Lacazette នៅនាទី23 និង 35 ។ រីឯ 1 គ្រាប់របស់ក្រុមភ្ញៀវរកបាននៅនាទី15 ដោយកីឡាករ Golovin។ 



ដោយឡែកការប្រកួរក្នុងក្របខ័ណ្ឌ Europa League ក៍មាន 3 គូផ្សេងទៀតដែលដូចជា  Atl. Madrid យកឈ្នះ 2ទល់និង0 លើក្រុម Sporting, Lazio លុតភ្ញៀវ Salzburg 4ទល់និង2 និង Leipzig ឈ្នះ Marseille ទាំងប្រផិតប្រផើយ 1ទល់0 ៕