trollkhmer news

Power By Pepsi

Ronaldo បកទាត់បាល់ចូលមួយគ្រាប់ក្នុងជ័យជម្នះ 3ទល់នឹង0 លើទឹកដី Juventus

ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៨ ម៉ោង ០៧:២៧

Ronaldo  បកទាត់បាល់ចូលមួយគ្រាប់ក្នុងជ័យជម្នះ 3ទល់នឹង0 លើទឹកដី Juventus

Real Madrid លត់ក្រុមម្ចាស់ផ្ទះ Juventus 3ទល់នឹង0 ធ្វើឲ្យក្រុមលោក Zidane មានសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក្រោយយកឈ្នះ នៅក្រៅដី សម្រាប់ជើងទីមួយ។



ការប្រកួតយប់មិញ តារាឆ្នើម Cristiano Ronaldo រកបាន 2 គ្រាប់នៅនាទី3 និង 64  ហើយ 1គ្រាប់ក្នុងចំណោមនោះជាការលោតទាត់បកក្រោយយ៉ាងល្អ (ស៊ីហ្សូ)។ ដោយឡែក១គ្រាប់ទៀតជាថ្វីជើងរបស់ខ្សែការពារល្បឿនលឿន Marcelo នៅនាទី៧២។



Real Madrid អាចបំបែកកំណត់ត្រា ដែលទទួលយកឈ្នះ Juventus ក្រៅដីលើកដំបូងដែរ គិតចាប់ពីខែកុម្ភ: ឆ្នាំ1962 មក បន្ទាប់ពីក្រុមយក្សរបស់អេស្ប៉ាញមិនដែលឈ្នះសោះនៅ៧ប្រកួតចុងក្រោយ។ 



ដោយឡែក Champions League ក៍មានមួយគូទៀត Sevilla បានចាញ់ Bayern Munich ក្នុងដីខ្លួនឯងក្នុងលទ្ធផល 1ទល់នឹង2 ផងដែរ៕