trollkhmer news

គ្រូបឹងកេតថាក្រុមមានទំនុកចិត្តខ្ពស់ ខណៈគ្រូ Home United ជឿជាក់ថា កូនក្រុមលោកអាចសងសឹកយក 3 ពិន្ទុបានវិញក្នុងប្រកួត​ AFC Cup

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៧:២៣

គ្រូបឹងកេតថាក្រុមមានទំនុកចិត្តខ្ពស់ ខណៈគ្រូ Home United ជឿជាក់ថា កូនក្រុមលោកអាចសងសឹកយក 3 ពិន្ទុបានវិញក្នុងប្រកួត​ AFC Cup

  គ្រូបឹងកេតថាក្រុមមានទំនុកចិត្តខ្ពស់ ខណៈគ្រូ Home United ជឿជាក់ថា កូនក្រុមលោកអាចសងសឹកយក 3 ពិន្ទុបានវិញ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ AFC Cup ក្នុងជំនួបទី៤ ក្នុងពូលនាស្អែកនេះ។



គ្រូបង្វឹកនៃក្លិបបឹងកេត បានថ្លែងឲ្យដឹងថា សម្រាប់ក្រុមយើង ខ្ញុំគិតថា ការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏ស្មុគស្មាញសម្រាប់បឹងកេត ព្រោះ Home United បានចាញ់ក្នុងទឹកដីយើង ដូច្នេះខ្ពួគេនឹងព្យាយាមខ្លាំងជាងមុនទៀត ដើម្បីទទួលជ័យជម្នះ ហើយទីនេះជាទឹកដី Home United ដូច្នេះ វានឹងក្លាយជាប្រកួតដ៏ពិបាក ប៉ុន្តែយើងមកទីនេះជាមួយទំនុកចិត្តខ្ពស់ នឹងព្យាយាមអោយអស់ពីលទ្ធភាព។



ដោយឡែកលោក Aidil Sharin គ្រូបង្វឹក Home United បាននិយាយថា យើងធ្លាប់បានរងបរាជ័យក្រោមថ្វីជើងបឹងកេត កាលពីប្រកួតមុន ពួកគេជាក្រុមដ៏ល្អ ហើយហើយយើងបានរៀនសូត្រពីកំហុសកាលពីសប្ដាហ៍មុន។ ដូច្នេះខ្ញុំគិតថា ការប្រកួតនេះពិតជាមានសារៈសំខាន់ក្នុងសងសឹកយក 3 ពិន្ទុវិញ នេះជាទឹកដីរបស់យើង ហើយខ្ញុំជឿជាក់លើកូនក្រុមរបស់ខ្ញុំ។



សូមបញ្ជាក់ផងដែរថា  ក្លិបបឹងកេត នឹងត្រូវប្រកួតជាមួយ Home United នៅវេលាម៉ោង ៦:៣០ នាទីល្ងាច ( ម៉ោងនៅកម្ពុជា ) ថ្ងៃទី ១៤ ខែ មិនា ស្អែកនេះ លើទីលានកីឡដ្ឋាន Jelan Besar Stadium៕



អត្ថបទ: TK