trollkhmer news

ឧទ្ធម្ភាគចក្រចិនចំនួន ៣គ្រឿង បានមកដល់មូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញហើយ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៦:៤៤

ឧទ្ធម្ភាគចក្រចិនចំនួន ៣គ្រឿង បានមកដល់មូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញហើយ

(ភ្នំពេញ) ៖ ឧទ្ធម្ភាគចក្រចិនចំនួន៣គ្រឿង បានមកដល់មូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញហើយ នៅម៉ោងជាង ៣រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ ក្រោយចាកចេញពីព្រលានយន្តហោះ ខេត្តសៀមរាប។ ដើម្បីត្រៀមរួមសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ ៣០ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

អ្នករង់ចាំទទួលនូវការមកដល់នៃឧទ្ធម្ភាគចក្រនេះ គឺលោកឧត្តមសេនីយឯក ហែម ហឿន មេបញ្ជាការរងកងទ័ពជើងអាកាស។



សូមបញ្ជាក់ថា សមយុទ្ធនេះ នាគមាសរវាងកងទ័ពកម្ពុជា-ចិន នេះ ភាគច្រើនផ្តោតទៅលើការប្រឆាំងភេរវកម្ម និងសង្គ្រោះបន្ទាន់៕




ប្រភព​ : Cri ccfr