trollkhmer news

តម្លៃខ្លួន Mohamed Salah និងកីឡាករនៅ EPL បានកើនឡើងយ៉ាងខ្លាំងក្នុងទ្វីបអឺរ៉ុប

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៦

តម្លៃខ្លួន Mohamed Salah និងកីឡាករនៅ EPL បានកើនឡើងយ៉ាងខ្លាំងក្នុងទ្វីបអឺរ៉ុប

 យោងតាមទិន្នន័យថ្មីបានឱ្យដឹងថា តម្លៃផ្ទេររបស់ Mohamed Salah បានកើនឡើងច្រើនបំផុតជាងកីឡាករនៅក្នុងលីហ្គកំពូលនៅអឺរ៉ុបក្នុងរយៈពេល 6 ខែចុងក្រោយនេះ។



តម្លៃខ្លួនរបស់កីឡាករ Liverpool និងអេហ្ស៊ីបរូបនេះបានកើនឡើងពី 74,7 លានអឺរ៉ូដល់ 162,8 លានអឺរ៉ូ ខណៈមានកីឡាករ 6 នាក់ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងកីឡាករ Ederson ក្នុងចំណាត់ថ្នាក់លេខ 2 និង Leroy Sane ចំណាត់ថ្នាក់លេខ 3 នៅក្នុងតារាង CIES ។



CIES បានវាយតម្លៃកីឡាករ Salah កើនចំនួន 88.1 លានអឺរ៉ូកាលពីខែកញ្ញា ក្នុងឆ្នាំ 2017 បន្ទាប់ពីការផ្ទេរតម្លៃ 34 លានផោនទៅ Liverpool ហើយតួលេខពី CIES ត្រូវបានកំណត់ដោយ វិធីក្បួនពិសេសតែមួយគត់ និងឆ្លុះបញ្ចាំងពីទម្រង់លេងបច្ចុប្បន្នរបស់កីឡាករ។



​ទិន្នន័យនេះត្រូវបានផ្អែកលើលីហ្គកំពូលចំនួន 5 នៅក្នុងទ្វីបអ៊ឺរ៉ុប ហើយគ្រាន់បង្កើតទិន្ន័យពិន្ទុនៃកីឡាករ ដែលមិនបានផ្លាស់ប្តូរក្លឹប ឬពង្រីកកិច្ចសន្យារបស់ពួកគេក្នុងរយៈពេល 6 ខែចុងក្រោយ។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC