trollkhmer news

Kylie Jenner បង្ហាញកន្លែង​ស្ដុក​កាបូប​របស់ខ្លួន សុទ្ធសឹងជាម៉ាកល្បីៗ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៤:៥៤

Kylie Jenner បង្ហាញកន្លែង​ស្ដុក​កាបូប​របស់ខ្លួន សុទ្ធសឹងជាម៉ាកល្បីៗ

ទោះ​បី​ជា​នាង​ទើប​តែ​សម្រាល​កូន​ថ្មីៗ​ក៏​ដោយ​ Kylie Jenner ក៏​នៅ​តែ​មិន​អាច​បញ្ឈប់​នាង​ឲ្យ​រស់​នៅ​ក្នុង​ជីវិត​ស្ដុកស្ដម្ភ​ និង​បង្អួត​បង្ហាញ​ទ្រព្យ​សម្បត្តិ​របស់​នាង​ដែរ។



ជាក់ស្តែង តារា​វ័យ​២០​ឆ្នាំ​រូប​នេះ​ បាន​បង្អួត​អ្នក​គាំទ្រ​ពី​ បន្ទប់​ស្ដុក​កាបូប​ម៉ាកល្បីៗ​ ដែល​សរុប​ទាំង​អស់​មាន​តម្លៃ​មិន​តិច​ជា​ ១​លាន​ដុល្លារ​នោះ​ទេ។ នៅ​ក្នុង​បន្ទប់​នោះ​ Kylie បាន​ថត​ Selfie ដោយ​បង្ហាញ​ពី​រូប​នាង​ និង​កាបូប​ជា​ច្រើន​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ។



ដូច​ជា Hermes Brikin តម្លៃ​ ១៦,៦៥០​ដុល្លារ និង​ ៣៤,៧០០​ដុល្លារ​សម្រាប់​ម៉ាក​ Ostrich Version។ ក្រៅ​ពី​នោះ​ក៏​មាន​កាបូប​សុទ្ធ​តែ​ម៉ាកល្បីៗ​ ដូច​ជា Chanel, Dior, Gucci និង Balenciaga ច្រើន​រាប់​មិន​អស់។




នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ Kylie ដែល​ពេល​នេះ​នាង​មាន​ទ្រព្យ​សម្បត្តិ​មិន​តិច​ជាង​ ៥០​លាន​ដុល្លារ​ នោះ​ទេ ៕





 

ប្រែសំរួលដោយ : trollkhmer

ប្រភព​ : kenh14