trollkhmer news

Messi ត្រូវបានអបអរសាទរដោយមិត្តរួមក្រុមពេលត្រឡប់ទៅហ្វឹកហាត់ បន្ទាប់ពីកំណើតកូនទី3

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៤:១១

Messi ត្រូវបានអបអរសាទរដោយមិត្តរួមក្រុមពេលត្រឡប់ទៅហ្វឹកហាត់ បន្ទាប់ពីកំណើតកូនទី3

 Lionel Messi ត្រូវបានស្វាគមន៍ចំពោះការវិលមកហ្វឹកហាត់ជាមួយក្រុមវិញ មុនពេលការប្រកួតក្របខ័ណ្ឌ Champions League នឹងការអបអរសាទរដោយមិត្តរួមក្រុម បន្ទាប់ពីកូនប្រុសទី3 ឈ្មោះ Ciro បានកើត ។



កីឡាករវ័យ 30 រូបនេះបានខកខានការប្រកួតទទល់នឹង Malaga ដែលទទួលជ័យជម្នះ 2ទល់នឹង0 កាលពីថ្ងៃសៅរ៍ ដោយក្លិបបានបញ្ជាក់ថា អវត្តមានសម្រាប់ "ហេតុផលផ្ទាល់ខ្លួន" ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនបានប្រកាសកំណើតរបស់ Ciro នៅលើ Instagram ។ Ciro ជាកូនទីបីរបស់គេជាមួយ Antonella Roccuzzo ដោយកូនទី1 ឈ្មោះ  Thiago កើតក្នុងឆ្នាំ 2012 និងកូនទី2 Mateo កើតក្នុងឆ្នាំ 2015 ។



Messi បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃចន្ទ ខណៈដែល Barca ត្រៀមលក្ខណៈសម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹង Chelsea ដែលទទួលបានលទ្ធផលស្មើ 1-1  កាលពីជើងទី1។


ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball