trollkhmer news

Daesung សមាជិក BIGBANG ម្នាក់ទៀត ដែលចូលបម្រើទ័ពជាផ្លូវការ នៅថ្ងៃនេះ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៣:០២

Daesung សមាជិក BIGBANG ម្នាក់ទៀត ដែលចូលបម្រើទ័ពជាផ្លូវការ នៅថ្ងៃនេះ

ថ្ងៃ​នេះ​ Daesung តារា​ចម្រៀង​ប្រចាំ​ក្រុម​ BIGBANG បាន​ចូល​បំពេញ​កាតព្វកិច្ច​ជា​បុរស​កូរ៉េ​ជា​ផ្លូវ​ការ​ហើយ។




នៅរសៀលថ្ងៃទី ១៣ ខែមីនានេះ Daesung សមាជិកBIGBANG ម្នាក់ទៀត បានបង្ហាញខ្លួនទៅ​កាន់​កង​ពល​ធំ​ថ្មើរ​ជើង​ទី​២៧ ដែល​ជា​តំបន់​បណ្ដុះបណ្ដាល​​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត Gangwon ។ លោកគឺជាសមាជិកចុងក្រោយនៃក្រុម Big Bang ដើម្បីចូលរួមបម្រើកងទ័ពក្នុងឆ្នាំនេះ បន្ទាប់ពី G-Dragon និង Taeyang។






មុន​ឈាន​ចូល​ទៅខាងក្នុងនោះ​ អ្នកគាំទ្ររបស់តារាប្រុសរូបនេះ បានឈរជូនដំណើរលោកមុនចូលទៅកាន់បន្ទាយយ៉ាងច្រើនកុះករ។  Daesung បានចូលបម្រើកងទ័ពជាផ្លូវការនៅថ្ងៃនេះ នឹងត្រូវឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេល២​ឆ្នាំ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន។ ខណៈពេលនោះ Daesung បានលើកដៃលាអ្នកគាំទ្រទាំងអស់របស់ខ្លួន ពោរពេញដោយស្នាមញញឹម មុនលោកនឹងឈានជើងចូលទៅក្នុងបន្ទាយ៕






ប្រែសំរួលដោយ : trollkhmer

ប្រភព​ : kenh14