trollkhmer news

គូព្រេងច្បាស់ណាស់! ប្តីប្រពន្ធមួយគូ នាំគ្នាភ្ញាក់ផ្អើល ក្រោយរកឃើញរូបថត ថតជាប់គ្នាដោយចៃដន្យមួយសន្លឹក កាលពី១៨ឆ្នាំមុន

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១១:៤៥

គូព្រេងច្បាស់ណាស់! ប្តីប្រពន្ធមួយគូ នាំគ្នាភ្ញាក់ផ្អើល ក្រោយរកឃើញរូបថត ថតជាប់គ្នាដោយចៃដន្យមួយសន្លឹក កាលពី១៨ឆ្នាំមុន

តើនេះជានិស្ស័យឬ វាសនា ពិតមែនទេ? ប្តីប្រពន្ធជនជាតិចិនមួយគូ មកពីទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគេទាំងពីរ បានរកឃើញរូបថតមួយសន្លឹក ថតជាប់គ្នាដោយចៃដន្យ កាលពី១៨ឆ្នាំមុន នៅគ្រាដែលពួកគេបានទៅដើរលេងកម្សាន្ត នៅតំបន់ទេសចរណ៍មួយកន្លែង ក្នុងពេលតែមួយ ដូចគ្នា។





បើយោងតាមវេបសាយ Koreaboo បានឲ្យដឹងថា ប្តីប្រពន្ធខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Ye មានអាយុ ៣៥ឆ្នាំ ចំណែឯភរិយារបស់លោកវិញ មានឈ្មោះថា Xue ។




រឿងរ៉ាវរបស់ពួកគេស្តាប់ទៅដូចជាអ្វីមួយនៅក្នុងខ្សែភាពយន្ត K-Drama ។ នៅពេលកំពុងមើលរូបថតចាស់ៗរបស់ស្វាមីនិងភរិយា នៅអំឡុងគ្រានោះ លោក Ye បានទៅលេងនៅឯតំបន់ឧទ្យានកម្សាន្តខាងលើនេះ ជាមួយនឹងក្រុមអ្នកទេសចរ (ឬហៅថា Tour) ខណៈឯនាង Xue វិញ គឺបានទៅលេងនៅទីនោះ ជាមួយនឹងម្តាយរបស់នាង ក្នុងពេលវេលាតែមួយ។ ហើយពួកគេក៏បានថតរូប ជាមួយនឹងតំបន់ទេសចរណ៍ ដ៏ស្រស់ស្អាតខាងលើនេះ ដើម្បីទុកជាអនុស្សាវរីយផងដែរ។



ប៉ុន្តែជារឿងនឹកស្មានមិនដល់ ពួកគេទាំងពីរបានថតរូប នៅទីតាំងតែមួយដូចគ្នាទៀត ដោយនាង Xue បានថតជាប់រូបរបស់លោក Ye នៅពីក្រោយនាង។




គួរឲ្យដឹងផងដែរថា ប្តីប្រពន្ធមួយគូខាងលើនេះ បានជួបស្គាល់គ្នានៅក្នុងឆ្នាំ ២០១១ តាមរយៈមិត្តភក្តិរបស់លោក Ye បន្ទាប់ពីរូបលោកបានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ក្នុងទីក្រុង Suzhou និងបានត្រលប់មកស្រុកកំណើតវិញ ក្នុងទីក្រុង Chengdu ។

ចាប់តាំងពីបានស្គាល់គ្នាមក អ្នកទាំងពីរក៏បានសេពគប់គ្នា អស់ពេលជិតមួយឆ្នាំ រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ ដកចិត្តមិនរួច ឈានដល់ថ្ងៃរៀបមង្គលការតែម្តង។ បើគិតមកទល់ពេលនេះ បានរយៈពេលជាង៥ឆ្នាំមកហើយ។



ជាមួយគ្នានេះដែរ បន្ទាប់ពីលោក Ye បានប្រាប់មិត្តភក្តិរបស់លោក នូវរឿងរ៉ាវទាំងនេះ គ្រប់គ្នាក៏មានភ្ញាក់ផ្អើល ហើយជឿជាក់ថា លោក Ye និង នាង Xue គឺពិតជាគូស្នេហ៍ ដែលមាននិស្ស័យជាមួយគ្នាមែន ៕




ប្រែសំរួលដោយ : trollkhmer

ប្រភព​ : koreaboo