trollkhmer news

Sky Sport ព្យួរការងារ Carragher ក្រោយ​មានរឿងស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​ Man UTD

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១១:៣៨

Sky Sport ព្យួរការងារ Carragher ក្រោយ​មានរឿងស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​ Man UTD

ស្ថានីយ៍ទូរទស្សន៍ Sky Sport បានសម្រេចផ្អាកការងាររបស់អតីតខ្សែការពារ Jamie Carragher នៅក្នុងកម្មវិធី Monday Night Football ​ក្រោយពីបែកធ្លាយវីេដអូស្ដោះ​ទឹក​មាត់​ដាក់​អ្នកគាំទ្រ​ Manchester United។



បុរស​សញ្ជាតិ​អង់គ្លេស​​បាន​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​គាំទ្រ​វ័យ​ក្មេង​ក្រុម​បិសាច​ក្រហម​ម្នាក់​ ក្នុងអំឡុងពេលបើក​ឡានចេញ​ពីកីឡដ្ឋាន​ Old Trafford ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​​​ ក្រោយ​ចប់​ការ​ប្រកួត​រដែល​ Manchester United បានយកឈ្នះ​​ Liverpool ២ទល់នឹង១ កាលពីថ្ងៃសៅរ៍។



ដើម​ហេតុដំបូងនៃបញ្ហានេះ​គឺប្រិយមិត្ត​ Man UTD បាន​ស៊ីផ្លេ​ដាក់​ឡាន Carragher ហើយ​ស្រែក​ថា "២-១​"។ ភ្លាម​នោះ​ Carragher បាន​ធ្វើការឆ្លើយតបវិញ​​និង​ស្ដោះ​ទឹកមាត់​ដាក់​តែម្តង។ 



យ៉ាង​ណា​ Carragher ក៏បាន​សុំ​ទោស​​ចំពោះ​ហេតុ​ការណ៍​ដែលមិនគួរកើតឡើងខាង​លើ​នេះផងដែរទៅដល់ជនរងគ្រោះដែលមានបុរសម្នាក់ជាឪពុករួមទាំងក្មេងស្រីអាយុ១៤ឆ្នាំរូបនោះផងដែរ។

ប្រែសំរួលដោយ : TK