trollkhmer news

Mourinho៖ ចង់បាន De Gea? ប្រសិនបើខ្ញុំជា Real Madrid ខ្ញុំនឹងបំភ្លេចការចង់បាននេះ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១១:៣៦

Mourinho៖ ចង់បាន De Gea? ប្រសិនបើខ្ញុំជា Real Madrid ខ្ញុំនឹងបំភ្លេចការចង់បាននេះ

 Jose Mourinho ដែលជាអ្នកចាត់ការទូទៅ Manchester United បានប្រាប់ Real Madrid ឱ្យបំភ្លេចការចង់បានអ្នកចាំទី David de Gea ដោយផ្តល់ដំបូន្មានឱ្យក្រុមម្ចាស់ជើងឯកអេស្ប៉ាញនិងអឺរ៉ុបរកមើលអ្នកចាំទីនៅកន្លែងផ្សេងទៅ។



Real Madrid មានចំណាប់អារម្មណ៍ចង់នាំយក de Gea មកកាន់ទឹកដីអេស្ប៉ាញយូរណាស់មកហើយ ហើយអ្នកចាំទីរូបនេះក៍ស្ទើរតែបានចូលរួមជាមួយក្រុមអធិរាជសនៅពាក់កណ្តាលឆ្នាំ 2015 ផងដែរ។ អតីតអ្នកចាំទីរបស់ Atletico Madrid វ័យ 27 ឆ្នាំខាងលើជាប់កុងត្រាជាមួយក្រុមបិសាចក្រហមរហូតដល់ឆ្នាំ 2019 នោះនៅតែបន្តជាប់ពាក់ព័ន្ធនឹងក្រុមរបស់ Zinedine Zidane ។



ទោះជាយ៉ាងណាក៏ដោយ Mourinho ជឿជាក់ថា De Gea នឹងនៅ Old Trafford រយៈពេលយូរទៀត។ លោកបាននិយាយប្រាប់ទៅសារព័ត៌មាន La Sexta មុនពេលប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹង Sevilla ថា ខ្ញុំគិតថា កូនក្រុមរបស់ខ្ញុំនឹងស្នាក់នៅទីនេះបន្តទៀត ហើយខ្ញុំមិនដឹងថា គោលបំណងរបស់ Real Madrid ជាអ្វីនោះទេ ប៉ុន្តែប្រសិនបើខ្ញុំជាពួកគេ ខ្ញុំនឹងគិតពីកីឡាករផ្សេងទៀត។



គួរបញ្ជាក់ថា  Sevilla ត្រូវទៅសួរសុខទុក្ខក្រុម Manchester ក្នុងការប្រកួតជើងទី 1 នៃវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ។

ប្រែសំរួលដោយ : TK

ប្រភព​ : OneFootball