trollkhmer news

នាយករដ្ឋមន្ត្រីជប៉ុនចង់ឃើញដំណោះស្រាយចំពោះការចាប់ពង្រត់ប្រជាជនជប៉ុនពីការចរចា របស់ Trump ជាមួយកូរ៉េខាងជើង

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១១:១២

នាយករដ្ឋមន្ត្រីជប៉ុនចង់ឃើញដំណោះស្រាយចំពោះការចាប់ពង្រត់ប្រជាជនជប៉ុនពីការចរចា របស់ Trump ជាមួយកូរ៉េខាងជើង

នាយករដ្ឋមន្ត្រី លោក Shinzo Abe បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនចង់ឃើញដំណោះស្រាយចំពោះការចាប់ពង្រត់ប្រជាជនជប៉ុនពីការចរចាជាមួយកូរ៉េខាងជើងហើយថា កូរ៉េខាងជើងត្រូវតែធ្វើសកម្មភាពស្របតាមសម្ដីរបស់ខ្លួន។



លោក Abe បានជួបប្រជុំជាមួយប្រធានស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង លោក Suh Hoon ដើម្បីពិភាក្សាពីកិច្ចចរចានាពេលខាងមុខជាមួយកូរ៉េ
ខាងជើង។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមជួបមេដឹកនាំកូរ៉េខាងជើងលោកKim Jong Un នៅចុងខែឧសភា។



ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ក៏គ្រោងធ្វើកិច្ចប្រជុំកំពូលមួយជាមួយ លោក Kim នៅដំណាច់ខែមេសានេះ ផងដែរ៕




ប្រែសំរួលដោយ : trollkhmer

ប្រភព​ : reuters