trollkhmer news

អតីតតារាសិចថៃ Nong Nat ល្បីលែងលះជាមួយស្វាមី ស្របពេល​ខ្លួនជា​ស្រីស្រឡាញ់ភេទដូចគ្នា

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១១:០២

អតីតតារាសិចថៃ Nong Nat ល្បីលែងលះជាមួយស្វាមី ស្របពេល​ខ្លួនជា​ស្រីស្រឡាញ់ភេទដូចគ្នា

ព័ត៌មាន​បែកបាក់​ស្នេហា​របស់​តារា​ម៉ូដែលសិចស៊ី​ថៃ​ Kesarin Chaichalermpol ឈ្មោះហៅក្រៅ Nong Nat ជាមួយ​ស្វាមី​ដែល​ជា​មហាសេដ្ឋី​ជនជាតិ​អាមេរិក បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក។




អតីត​តារា​សិច​ថៃ​វ័យ​ ៣៣​ឆ្នាំ​រូបនេះ​ បាន​និយាយ​ថា​ នាង​មិន​អាច​បង្ខំ​ចិត្ត​ខ្លួន​ឯង​ឲ្យ​ធ្វើ​រឿង​មួយ​បាន​ទេ​ ស្រប​ពេល​នាង​មើល​មក​កាន់​ស្វាមី​ដែល​មាន​ឈ្មោះ​ថា​ Harold Jennings Nesland ​ប្រៀប​ដូច​លោក​ពូ។  នាងបន្ថែម​ទៀត​ថា៖ "ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ ខ្ញុំ​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯង​ពេក​ហើយ។ នៅ​ពេល​គាត់​មក​លេង​ គាត់​សម្រាន្ត​លើ​គ្រែ​ ឯ​ខ្ញុំ​តែង​ដេក​លើ​សាឡុង​ជានិច្ច”។ 



ដោយ​ឡែក​មាន​ម្ដង​ តារា​ស្រី​រូប​នេះ ធ្លាប់​បាន​បង្ហើប​ថា​ នាង​និង​ស្វាមី​ជនជាតិ​អាមេរិក​នោះ​ កម្រ​រួមរក្ស​ជាមួយ​គ្នា​ណាស់ ព្រោះ​នាង​ខ្លាច​ធ្វើ​ឲ្យ​ប្ដី​គាំង​បេះ​ដូង។




នៅពេលនេះនាងបាន ធ្វើឲ្យគេឯងភ្ញាក់ផ្អើល ដោយបង្ហោះរូបថតផ្អែមល្ហែម និងសារមួយ ជាមួយនឹងមនុស្សស្រីវ័យក្មេង ដោយអះអាងថា ជាគូស្នេហ៍ថ្មីរបស់នាង។



ក្នុងនោះនាងបានសរសេរថា «នាងមានអាយុទើបតែ២៤ឆ្នាំ ក្មេងជាងខ្ញុំ៩ឆ្នាំ ខ្ញុំមិននឹកស្មានថា ខ្ញុំអាចទាក់ទងនឹង មនុស្សស្រីស្រស់ស្អាត និងគួរឲ្យស្រលាញ់បែបនេះ។ នាងតែងចូលក្នុងបេះដូងខ្ញុំ នៅពេលខ្ញុំត្រូវការមនុស្សម្នាក់ ហើយនាង ក៏ជាមនុស្សម្នាក់ មានអារម្មណ៍ពិត និងគោរពខ្ញុំដែរ។ ចាប់តាំងពីពេលនេះទៅ ខ្ញុំនឹងខំធ្វើការ សន្សំលុយ ទុកជិះយន្តហោះ ទៅរកអ្នក ជារៀងរាល់ខែ ក្មេងស្រីវៀតណាមរបស់ខ្ញុំ»






ប្រែសំរួលដោយ : trollkhmer

ប្រភព​ : koreaboo