trollkhmer news

Mint Chalida ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ក្រោយបានឃើញរូបភាពជួបជុំមួយនេះ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១០:១៦

Mint Chalida ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ក្រោយបានឃើញរូបភាពជួបជុំមួយនេះ


កាលពីថ្ងៃ សៅរ៍ ទី ១០ មីនា កន្លងទៅនេះ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានរៀបចំកម្មវិធី «We Will Love You» មួយដ៏ធំអស្ចារ្យប្រចាំឆ្នាំ ក៏ដូចជាដើម្បីប្រារព្ធធ្វើពិធីគម្រប់ខួប ៤៨ ឆ្នាំ នៃការបង្កើតទូរទស្សន៍មួយនេះផងដែរ។

ជាក់ស្តែង គេឃើញមានតារាប្រុសស្រីល្បីៗរបស់ប៉ុស្តិ៍លេខ ៣ ទាំងអស់ ក៏បានមកជួបជុំគ្នា តុបតែងខ្លួនយ៉ាងស្រស់ស្អាត ចូលរួមសម្តែងនៅក្នុងកម្មវិធីយ៉ាងច្រើនកុះករ។



នៅក្នុងឱកាសនោះដែរ  តារាស្រី Mint Chalida បានផុសនូវរូបភាពមួយសន្លឹករបស់ខ្លួន ព្រមជាមួយនឹងតារាប្រុស្រីដទៃទៀតរួមមាន តារាស្រី Margie និង Yaya តារាសម្តែងប្រុស Boy Pakorn និង Nadech ផងដែរ ក្នុងឈុតសម្លៀកបំពាក់ពណ៌ខៀវ លើ IG របស់នាង។



រូបភាពមួយសន្លឹក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជាមានភាពភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំង ស្ទើរតែស្រក់ទឹកភ្នែកចុះផងក៏មាន ព្រោះតែឃើញដោយនៅក្នុងនោះក៏មានវត្តមានតារាសម្តែងលោក Mark Prin និងកញ្ញា Kimberley ផងដែរ។ ក្រោយជម្លោះដែលកើតឡើង ចំពោះអ្នកទាំង៣ ទៅជាលែងមើលមុខគ្នាចំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ៕








ប្រែសំរួលដោយ : trollkhmer

ប្រភព​ : Mthai