trollkhmer news

ទោះបីទៅដល់​ប្រទេស​ជប៉ុនហើយ នីកូ ក៏មិនភ្លេចរាំ "ចូក​មួយ" ដែរ ( មានវីដេអូ)

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៩:៥២

ទោះបីទៅដល់​ប្រទេស​ជប៉ុនហើយ នីកូ ក៏មិនភ្លេចរាំ "ចូក​មួយ" ដែរ ( មានវីដេអូ)


តារា​ចម្រៀង នីកូ បាន​ទៅ​ដល់​ប្រទេស​ជប៉ុនថ្មី​ៗ ក្នុង​ដំណើរ​មួយ​ដែល​មិន​ទាន់​ដឹង​ថា ជា​ការ​លំហែ​ផ្ទាល់​ខ្លួន ឬ​កម្ម​ការងារ នៅឡើយទេ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ លោក​បាន​ទៅ​រាំ «ចូកមួយ» នៅ​ពី​មុខ​ភ្នំ​ហ្វូជី​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន​តែម្ដង។




បច្ចុប្បន្ន តារាចម្រៀងប្រុសរូបសង្ហារូបនេះ បានក្លាយជាតារាផ្លូវការ របស់ផលិតកម្មរស្មីហង្សមាស ហើយ បទចម្រៀងរបស់លោកក្នុងផលិតកម្មថ្មីនេះ ក៏ធ្វើឲ្យ ទស្សនិកជន ចាប់អារម្មណ៍មិនស្ទើរនោះដែរ ។ ជាពិសេស គឺបទ «ចូកមួយ» របស់លោក ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រ ជាពិសេសមិត្តៗយុវវ័យ។



គួរបញ្ជាក់ដែរថា បទ «ចូកមួយ» គឺ​ជា​បទ​ថ្មី​មួយ​ទៀត​របស់ នីកូ នៅ​ក្នុង​ទ្រនំ​ថ្មី​របស់ផលិតកម្មរស្មី​ហង្សមាស ដែលត្រៀម​សម្រាប់​រាំ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខនេះ៕





ប្រែសំរួលដោយ : trollkhmer