trollkhmer news

លីគកំពូលក្រិកត្រូវផ្អាកមួយរយៈ ក្រោយប្រធាន​ក្លឹប​ PAOK សៀត​កាំភ្លើង ចូល​តវ៉ា​នៅទីលាន

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៩:៤១

លីគកំពូលក្រិកត្រូវផ្អាកមួយរយៈ ក្រោយប្រធាន​ក្លឹប​ PAOK សៀត​កាំភ្លើង ចូល​តវ៉ា​នៅទីលាន

 រដ្ឋាភិបាលប្រទេសក្រិកបានចេញសេចក្តីសម្រេចមួយដោយឲ្យ លីគកំពូលក្រិកត្រូវបានផ្អាកប្រកួតបណ្តោះអាសន្នសិន ក្រោយមានរឿងចម្រូងចម្រាសដល់ដោយប្រធាន​ក្លឹប​ PAOK សៀត​កាំភ្លើង ចូល​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល។



ក្នុងជំនួបរវាង PAOK និង AEK Athens នាក្របខ័ណ្ឌ Greek Superleague កាលពីថ្ងៃអាទិត្យ អជ្ញាកណ្តាលបានផ្តល់បាល់ Offside ដល់ខ្សែការពារ Fernando Varela របស់ PAOK ដែលស៊ុតបញ្ចូលទីនៅចុងម៉ោង។ ភ្លាម​ៗ​នោះមាន​ការ​តវ៉ា​យ៉ាងចលាចលលើ​ទីលាន​​ ជាហេតុធ្វើឲ្យ​ប្រធាន​ក្លឹប PAOK លោក Ivan Savvidis ស្ទុះចូល​ទៅ​​និយាយ​ជាមួយ​អាជ្ញាកណ្ដាល​ទាំងដែល​មាន​កាំភ្លើង​នៅ​ចង្កេះ​ផងដែរ។



ក្រោយពីមានការតវ៉ាបែបនោះ ក្រុមភ្ញៀវបានសម្រេចចិត្តដើរចេញពីទីលាន ក្រោយពីរង​ចាំ​អស់​រយៈពេល​២​ម៉ោង​ លោក​​អាជ្ញាកណ្ដាលក៏​បាន​សម្រេច​ផ្ដល់​ឲ្យ​ខាង​ម្ចាស់​ផ្ទះ​​ឈ្នះ ១-០ ដោយ​ស្វ័យប្រវត្តិតែម្តង។ ដោយឡែក AEK ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា៖ "ម្ចាស់​ក្លឹប PAOK បាន​ដើរ​ចូល​ទីលាន​ជាមួយ​កាំភ្លើង​នៅ​ចង្កេះ ដោយ​លោក​អាជ្ញាកណ្ដាលត្រូវ​បានរងការ​គំរាម​ថែមទៀត​ផង។"

ប្រែសំរួលដោយ : TK