trollkhmer news

ខ្សែបម្រើ Michael Carrick ប្រកាសព្យួរស្បែកជើងបាល់ទាត់ ក្រោយចប់រដូវកាលនេះ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៩:៣៣

ខ្សែបម្រើ Michael Carrick ប្រកាសព្យួរស្បែកជើងបាល់ទាត់ ក្រោយចប់រដូវកាលនេះ

ខ្សែបម្រើ Michael Carrick បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ ក្រោយពីចប់រដូវកាលនេះ ដោយអាចនឹងធ្វើជាជំនួយការគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United វិញ។



អតីតសមាជិក West Ham និង Spur រូបនេះបានឲ្យដឹងថា៖ "ពេលវេលាបានមកដល់ហើយ, បើទោះបីជាអ្នកពេញចិត្ត ឬមិនពេញចិត្ត រាងកាយរបស់អ្នកបានបញ្ជាក់ហើយថាគួរតែដល់ពេលឈប់លេងបាល់ហើយ។ វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ហើយវាជាអ្វីដែលខ្ញុំទទួលយកបាន។"



គួរបញ្ជាក់ថា កីឡាករវ័យ៣៦ឆ្នាំទំនងជាអាចបង្ហាញខ្លួនក្នុងជំនួបជាមួយ Sevilla នារាត្រីនេះផងដែរ ដោយសារតែ Paul Pogba មានបញ្ហាស្រពិចស្រពិលក្រោយរងរបួសជើងក្នុងអំឡុងពេលហ្វឹកហាត់កាលពីសប្តាហ៍មុន។



Michael Carrick បានផ្ទេរមកកាន់ទឹកដី​ Old Trafford កាលពីឆ្នាំ២០០៦ក្នុងរជ្ជកាលរបស់ Sir Alex Fergusen។​ ក្នុងអំឡុងពេល១៣ឆ្នាំនេះ ម្ចាស់អាវ១៦ឈ្នះពានរង្វាន់ Premier League ១លើក, FA Cup ១លើក, League Cup ៣លើក, UEFA Champion League ១លើក, UEFA Europa League ១លើក និង FIFA Club World ១លើកផងដែរ។

ប្រែសំរួលដោយ : TK