trollkhmer news

David Silva ស៊ុត២ គ្រាប់ ជួយ Man City ឈ្នះ Stoke City នៅ Premier League យប់មិញ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៩:២៦

David Silva ស៊ុត២ គ្រាប់ ជួយ Man City ឈ្នះ Stoke City នៅ Premier League យប់មិញ

នាទីលាន Bet365 Stadium កាលពីយប់មិញ គឺជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ Stoke City នឹងក្រុមភ្ញៀវ Man City នៅជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី៣០។



Stoke City មិនស្គាល់ជាតិជ័យជំនះ៥ ប្រកួតជាប់គ្នាហើយ ហើយពួកគេត្រូវការ៣ពិន្ទុ ដើម្បីឡើងផុតពីតំបន់កាត់ចោល ប៉ុន្តែជំនួបនេះ ពួកគេនៅតែជួបភាពខកចិត្តដដែល។
ជាក់ស្តែង ចាប់ផ្តើមបាន១០នាទី ក្រុមម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវបើកការនាំមុខមុនដោយ David Silva បានស៊ុតបញ្ចូលទី។ យ៉ាងណាក្តី នៅវគ្គទី១មានការស៊ុតតែមួយជើងនេះប៉ុណ្ណោះ។



ចូលមកដល់វគ្គទី២ នាទី៥០ Gabriel Jesus បានបញ្ចូនអោយ David Silva ដដែលដើម្បីស៊ុតបញ្ចូលទី១គ្រាប់ទៀតដែលជាគ្រាប់ទី២នៅក្នុងការប្រកួត នឹងជាគ្រាប់ទី៨ដែលរូបគេរកអោយក្រុមលោក Pep Guardiola នៅលីគកំពូលអង់គ្លេស រដូវកាលនេះ។



ដោយឡែក នាទីដែលសល់មិនមានការទាត់បញ្ចូលទីទេ ទើបលទ្ធផល ២-០ បន្តដល់ចប់ការប្រកួត ។



៣០ប្រកួត កន្លងមក Man City ចាញ់តែម្តង និងស្មើ៣ដង ហើយត្រូវការឈ្នះ២ប្រកួតទៀត ដើម្បីគ្រងជើងឯក Premier League រដូវកាល ២០១៧-១៨។
ក្រុមមេឃខៀវ មាន៨១ពិន្ទុ ឃ្លាតពី Man UTD ១៦ពិន្ទុ រីឯ Stoke City ឈរលេខ១៩មាន២៧ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព១ពិន្ទុ៕



ប្រែសំរួលដោយ : TK