trollkhmer news

វីរបុរសបាល់ទាត់ RYAN GIGGS រីករាយដំណើរទស្សនកិច្ចនៅរោងចក្រថៃហ្គ័រ

ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៩:០៩

វីរបុរសបាល់ទាត់ RYAN GIGGS រីករាយដំណើរទស្សនកិច្ចនៅរោងចក្រថៃហ្គ័រ

(ភ្នំពេញ)៖ កាលពីថ្ងៃទី 11 ខែមីនា លោក Roland Bala អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជា បានស្វាគមន៍វីរបុរសបាល់ទាត់អន្តរជាតិលោក Ryan Giggs ក្នុងដំណើរទស្សនកិច្ចពិសេស នៅរោងចក្រផលិតស្រាបៀរថៃហ្គ័រ។



ក្នុងអំឡុងពេលថ្លែងសុន្ទរកថាដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ លោក Roland Bala បានសម្តែងនូវអំណរគុណចំពោះលោក Ryan Giggs ដែលបានសម្រេចចិត្តធ្វើជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធីTiger Street Football Festival 2018ដោយថ្លែងថា៖ "ថ្ងៃនេះខ្ញុំមានមោទនភាពណាស់ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Ryan Giggs ដែលជាកំពូលតារាដ៏អស្ចារ្យបំផុតរបស់ក្លិបManchester United មកកាន់រោងចក្រផលិតស្រាបៀររបស់យើងខ្ញុំដើម្បីជួប និងស្វាគមន៍បុគ្គលិក និងភ្ញៀវពិសេសរបស់យើង។ តាងនាមឱ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រខ្ញុំសូមអរគុណដល់លោក Ryan Giggs ដែលបានមកកម្ពុជាដើម្បីគាំទ្រដល់Tiger Street Football Festival 2018ក្នុងរដូវកាលទីប្រាំមួយនេះនិងលើកទឹកចិត្តដល់កីឡាករបាល់ទាត់ និងអ្នកគាំទ្រក្នុងប្រទេសនេះ”




ក្នុងឱកាសនោះកំពូលតារាបាល់ទាត់រូបនេះបានមានប្រសាសន៍សរសើរ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការលើកកម្ពស់វិស័យកីឡានៅជុំវិញពិភពលោក ដែលបង្ហាញថា គំនិតផ្តួចផ្តើមវិជ្ជមានក្នុងការរៀបចំកម្មវិធី Tiger Street Football Festival គឺជាវេទិកាដ៏ល្អប្រសើរមួយសម្រាប់អភិវឌ្ឍអ្នកទេពកោសល្យខាងបាល់ទាត់ជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា។



បន្ទាប់ពីការណែនាំនិងការជួបស្វាគមន៍ជាមួយថ្នាក់គ្រប់គ្រងជាន់ខ្ពស់បុគ្គលិកប្រតិបត្តិនិងភ្ញៀវពិសេស លោក Ryan Giggs ត្រូវបាននាំទៅទស្សនារោងចក្រផលិតស្រាបៀរ ដែលជាកន្លែងលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការពង្រីកខ្សែចង្វាក់ផលិតកម្ម និងបច្ចេកវិជ្ជាទំនើបក្នុងការផលិតស្រាបៀរ។




បន្ទាប់មកមានវគ្គបង្វឹកពិសេសជាមួយបុគ្គលិកនិងភ្ញៀវនៅរោងចក្រ ដែលលោក Ryan Giggs បានចែករំលែកដំបូន្មាន និងតិចនិចល្អៗផ្អែកលើបទពិសោធន៍របស់លោក ដែលជាកីឡាករទទួលបានពានរង្វាន់ច្រើនជាងគេបំផុតមិនដែលធ្លាប់មាននៅក្នុងក្របខ័ណ្ឌលីគអង់គ្លេសPremier League។ បន្ទាប់ពីកម្មវិធីចុះហត្ថលេខា និងរូបថតជាមួយនឹងថ្នាក់គ្រប់គ្រង បុគ្គលិកនិងភ្ញៀវពិសេសលោក Ryan Giggs បានលើកទឹកចិត្តអ្នករាល់គ្នាឱ្យចូលរួមជាមួយលោកនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ក្របខ័ណ្ឌTiger Street Football Festival 2018 ដែលនឹងប្រព្រឹត្តធ្វើឡើងនៅពេលរសៀលនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ៕



ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រTiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ 

www.facebook.com/TigerBeerKH#TSFF2018


សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!




ប្រែសំរួលដោយ : trollkhmer