trollkhmer news

ថ្ងៃដំបូងនៃវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស Tiger Street Football Festival ទទួលការចាប់អារម្មណ៍ខ្លាំង

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៧:១១

ថ្ងៃដំបូងនៃវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស Tiger Street Football Festival ទទួលការចាប់អារម្មណ៍ខ្លាំង

(រាជធានីភ្នំពេញ)៖ ការប្រកួតថ្ងៃដំបូងនៃវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៃក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅរាជធានីភ្នំពេញទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនដោយមានវត្តមានវីរបុរសក្រុមបិសាចក្រហមលោក Ryan Giggs និងកីឡាករឆ្នើមបំផុតមកពីមណ្ឌលទាំង៨ ។



លើសពីនេះ ក្រុមការងារស្រាបៀរថៃហ្គ័របានរៀបចំឲ្យមានការប្រកួតមិត្តភាពមួយ ដោយជ្រើសយកកីឡាករម្នាក់ តំណាងក្រុមជើងឯកប្រចាំមណ្ឌលនីមួយៗហើយបែងចែកជា២ក្រុមដើម្បីប្រកួតលក្ខណៈមិត្តភាព។ ការប្រកួតជម្រើសកីឡាករទាំង២ក្រុម ទទួលបានការណែនាំ នឹងពិនិត្យដាក់ពិន្ទុផ្ទាល់ដោយ លោក Ryan Giggs ដើម្បីស្វែងរកកីឡាករឆ្នើមក្នុងការប្រកួតនេះ និងទទួលបានរង្វាន់ពិសេសពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។



ជាលទ្ធផល កីឡាករឆ្នើមបានទៅលើយុវជនម្នាក់ដែលជាសមាជិកក្រុម Home Sport Original ហើយក្រុមនេះគឺជាម្ចាស់ជើងឯកប្រចាំរាជធានីភ្នំពេញ ផងដែរ។




សូមបញ្ជាក់ថា វីរបុរសក្រុមបិសាចក្រហម Ryan Giggs មកកម្ពុជារយៈពេល២ថ្ងៃ ដើម្បីចូលរួមជាទូតសុឆន្ទៈផ្សព្វផ្សាយកម្មវិធី Tiger Street Football Festival 2018  ដែលនឹងចែករំលែកបទពិសោធន៍លេងបាល់ទាត់ និងផ្តល់ឱកាសចុះហត្ថលេខា ថតរូបជាមួយអ្នកគាំងទ្រផងដែរ។  ចង់ដឹងថាតើនៅថ្ងៃទីពីរ លោក Ryan Giggs នឹងមានសកម្មភាពពិសេសអ្វីខ្លះ? សូមបន្តតាមដានទាំងអស់គ្នា។ 



ចំពោះព័ត៌មានលម្អិតអំពីវគ្គផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖

www.facebook.com/TigerBeerKH#TSFF2018


សូមពិសាថៃហ្គ័រដោយការទទួលខុសត្រូវ!



ប្រែសំរួលដោយ : trollkhmer