trollkhmer news

Pogba អាចនឹងអវត្តមានការ​ប្រកួតជើងទី2 ក្នុងក្របខ័ណ្ខ UCL

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៧:០៣

Pogba អាចនឹងអវត្តមានការ​ប្រកួតជើងទី2 ក្នុងក្របខ័ណ្ខ UCL

លោក Mourinho មិនទាន់ច្បាស់ថា  Paul Pogba  អាចចូលលេងនៅថ្ងៃអង្គារនេះ សម្រាប់ជើងទី2 វគ្គ១៦ក្រុមចុងក្រោយនៃ Champions League ជាមួយ Sevilla បាន ឬយ៉ាងណានោះទេ។



កីឡាករវ័យ 24 ឆ្នាំរូបនេះមិនបានចូលរូមលេងឲ្យក្រុមបិសាចក្រហមពេលយកឈ្នះ Liverpool ២ទល់នឹង១ នៅថ្ងៃសៅរ៍ បន្ទាប់ពីមានរបួសអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃសុក្រកន្លងទៅ។ 



"ខ្ញុំមិនដឹងទេ" គ្រូបង្វឹករូបនេះបាននិយាយនៅពេលសួរពីវត្តមាន Pogba សម្រាប់ថ្ងៃអង្គារ។ គេនៅជាន់ក្រោមខ្ញុំនឹងទៅនិយាយជាមួយគេ។ របួស? វាបានកើតឡើងនៅនាទីចុងក្រោយ ពេលហាត់កាលពីថ្ងៃសុក្រ។ ប្រសិនខ្ញុំបញ្ចប់ការហាត់មុនមួយនាទី របួសនឹងអាចមិនកើតឡើង។



Pogba បានតស៊ូដើម្បីទម្រង់លេងដ៏ល្អបំផុតនៅឆ្នាំ 2018 ហើយបានក្លាយជាកីឡាករបម្រុងនៅក្នុងការប្រកួតជើងទី 1 នៅ Sevilla៕




ប្រែសំរួលដោយ : TK

ប្រភព​ : Mirror