trollkhmer news

តារាចម្រៀង Taeyang លាអ្នកគ្រប់គ្នាចូល​បម្រើទ័ពជា​ផ្លូវការ​ហើយ នៅថ្ងៃនេះ

ថ្ងៃទី ១២ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ១៥:៤៦

តារាចម្រៀង Taeyang លាអ្នកគ្រប់គ្នាចូល​បម្រើទ័ពជា​ផ្លូវការ​ហើយ នៅថ្ងៃនេះ

ថ្ងៃ​នេះ​ Taeyang តារា​ចម្រៀង​របស់ក្រុម​ BIGBANG បាន​ចូល​បំពេញ​កាតព្វកិច្ច​កងទ័ពរបស់ខ្លួនជា​ផ្លូវ​ការ​ហើយ។



នៅ​ថ្ងៃ​ទី​ ១២​ ខែ​មីនា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ប្រមាណ​ ១:៤៥​នាទី​រសៀល​ (ម៉ោង​នៅ​ប្រទេស​កូរ៉េ) តារា​ចម្រៀង​ Taeyang បាន​ទៅ​កាន់​កង​ពល​ធំ​ថ្មើរ​ជើង​ទី​ ៦ ដែល​ជា​តំបន់​បណ្ដុះបណ្ដាល​​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត Gangwon។ មុន​ឈាន​ចូល​ចូល​កន្លែង​នោះ​ ស្វាមី​ Min Hyo Rin បាន​និយាយ​លា​ ទៅ​កាន់​បុគ្គលិក​ផលិតកម្ម​ YG ក៏​ដូចជា​អ្នក​គាំទ្រ​ដែល​ខំ​រង់ចាំ​លោក​នៅ​ទីនោះ។





ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​លើកដៃ​លា ព្រម​ទាំង​និយាយ​ជា​ភាសា​ផ្សេង​ៗ ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​កូរ៉េ​ និង​បរទេស ផងដែរ។ សម្ដីចុង​ក្រោយ​ Taeyang និយាយទៅកាន់អ្នករាល់គ្នា នៅទីនោះថា៖ "ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាព” ហើយ​បាន​ឱន​គោរព​ដល់​ដី​ទៀត​ផង៕












ប្រែសំរួលដោយ : trollkhmer

ប្រភព​ : kenh14