trollkhmer news

Ronaldo និង Casemiro ស៊ុតម្នាក់១គ្រាប់ឲ្យ Real Madrid ទម្លាក់ PSG ត្រឹមវគ្គ១៦ក្រុមចុងក្រោយ (មានវីដេអូ)

ថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៨ ម៉ោង ០៧:៣៦

Ronaldo និង Casemiro ស៊ុតម្នាក់១គ្រាប់ឲ្យ Real Madrid ទម្លាក់ PSG ត្រឹមវគ្គ១៦ក្រុមចុងក្រោយ (មានវីដេអូ)

ក្រុមការពារជើងឯក Real Madrid បានទម្លាក់ក្រុមចាយលុយធំនៅបារាំង Paris Saint Germian ត្រឹមវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ UEFA Champion League ដោយលទ្ធផលសរុបទាំង២ជើង ៥ទល់នឹង២។នៅក្នុងជំនួបនាកីឡដ្ឋាន Parc des Princes ក្រុមអធិរាជសគឺជាអ្នករកគ្រាប់បាល់បើកឆាកបានមុននៅនាទីទី៥១ ដោយការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មុនពេលដែល Edinson Cavani ស៊ុតតាមស្មើមកវិញនៅនាទី៧១។



លុះឈានចូលមកដល់នាទីទី៨០ ទើបខ្សែបម្រើ Casemiro បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមលោក Zinedine Zidane យកឈ្នះ២ទល់នឹង១តែម្តង។ ក្រុមជើងឯក UCL ១២សម័យបានកក់កៅអីនៅវគ្គ៨ក្រុមមុនគេជាមួយនឹងក្រុមហង្សក្រហម Liverpool ដែលបានយកឈ្នះ Porto ៥ទល់នឹង០នៅក្នុងការប្រកួតទាំង២ជើង។









អត្ថបទដោយ TK